អ្នកទោសប្រមាណ៣០នាក់ព្រួតវាយឆ្មាំគុកប្រុងរត់ចេញតែសមត្ថកិច្ចក្របួចបានវិញទាំងអស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ:ព័ត៌មានបឋមបានអោយដឹងថា នៅ​ព្រលប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ ក្រុមទណ្ឌិតប្រមាណ៣០នាក់​នាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួស​ប្រុង​រត់ចេញ​ពី​គុក ខេត្តកំពង់ស្ពឺ តែ​ត្រូវបាន​កម្លាំង​នគរបាល និងកងរាជអាវុធហត្ថខេត្ត សហការ​ចាប់​ជនសង្ស័យ​បានមក​វិញ​ទាំ​អស់​ភ្លាមៗ។
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​អ្នកដឹកនាំ​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​អ្នកទោស​ហែក​គុក​រត់​នេះ បាន​ថ្លែងនៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​នេះថា ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាមៗ​ថា មាន​ក្រុម​អ្នកទោស​ហែក​គុក និង​វាយ​មន្ត្រី​ពន្ធនាគារ​រត់ចេញ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​សហការគ្នា​បង្ក្រាប និង​ចាប់​ជនដៃដល់​ជា​អ្នកទោស​យកបាន​មកវិញ​ភ្លាមៗ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា អ្នកទោស​ដែល​រត់​បាន​ដល់​ក្រៅ​មន្ទីរឃុំឃាំង ក៏ត្រូវ​ចាប់បាន​មកវិញ​ទាំងអស់​ដែរ និយាយ​រួម​មិន​ដូច​ពាក្យ​ចចាមអារ៉ាម​ថា មាន​អ្នកទោស​រត់​រួច​រាប់រយ​អ្នក​នោះទេ​។​
​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អ្នកទោស​ប្រុង​រត់ និង​វាយ​មន្ត្រី​ពន្ធនាគារ​ឲ្យ​របួស​នេះ ដោយ​ពេលនោះមានអ្នកទោស​ម្នាក់​ឈឺ ហើយ​កម្លាំងជំនាញបានយករថយន្តសង្គ្រោះដឹកទៅព្យាបាល នៅមន្ទីរពេទ្យ។ពេលនោះ​រថយន្ត​សង្គ្រោះ​ចូលទៅ​ដល់ក៏ត្រូវ បាន​ក្រុម​អ្នកទោស​បះបោរ​ឈាន ទៅ​វាយ​មន្ត្រី​ពន្ធនាគារ​តែម្តង ហើយ​ពួកគេមានឱកាស​ក៏​នាំគ្នា​រត់ចេញ​ពី​គុក ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះសហការចាប់បាន​មកវិញ​ទាំងអស់។​
ឆ្មាំគុកបានិយាយថា ការ​សម្រុក​រត់គេច​ក្រុម​អ្នកទោស​នេះ​គឺ​សមត្ថកិច្ច​ចូល​ទៅយក​អ្នកទោស ដែលមាន​ជំងឺ​ទើប​ឱកាសល្អ​ធ្វើឲ្យក្រុម​អ្នកទោស​ព្យាយាម​រត់គេច ។ការពិតពន្ធនាគារនេះ មានការ​យាម​តឹងរឹង​ណាស់​។
​យ៉ាងណា មានប្រភពផ្សេងមួយនិយាយថាចាប់តាំងពីលោក ទីន សុ​វ​ណ្ណី គ្រប់គ្រង​ដឹកនាំ​ជា​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ នេះ មាន​អ្នកទោស​ជាច្រើន​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​បាន​រត់គេចខ្លួន ខ្លះ​ចាប់ខ្លួនបាន​មកវិញ ខ្លះទៀត​រត់គេច​បាត់​តែម្តង ប៉ុន្តែ​អ្វីៗ អស់លោក​ព្យាយាម​លាក់បាំង​ព័ត៌មាន​ណាស់ ទើបតែ​ពេលនេះ​បែកធ្លាយ​ដោយសារតែ​ក្រុម​អ្នកទោសច្រើននាក់ព្យាយាមរត់គេចខ្លួន។
ទាក់ទិនករណីខាងលើ​នៅព្រឹកថ្ងៃទី២០ មេសា នេះគេពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ បានទេ​៕ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print