ខេត្តក្រចេះ៖ មន្ត្រីការិយាល័យអប់រំស្រុកសំបូរម្នាក់បាន ចង.កធ្វើអត្តឃាតនៅនិងដើមឈើមាត់ទន្លេខាងក្រោយផ្ទះសង្ស័យដោយសារតូចចិត្តមានជំងឺរ៉ាំរ៉ៃប្រចាំកាយមើលមិនជា។
ហេតុការណ៍បុរសជាមន្ត្រីការិយាល័យអប់រំស្រុកចងកធ្វើអតតឃាតនោះបានបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣.៣០នាទីជិតភ្លឺថ្ងៃទី២០ខែមេសាឆ្នាំ២០២០នៅភូមិ សំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ៅ ពណ្ណារាយ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបជាមន្ត្រីការិយាល័យអប់រំស្រុកសំបូរ។
ប្រភពបន្តថាវេលាជិតភ្លឺក្រុមគ្រួសារបានបាត់ជនរងគ្រោះហើយក៏បាននាំគ្នាដើរកទើបប្រទះឃើញចង.កនៅលើដើមឈើមាត់ទន្លេក្រោយផ្ទះនោះស្លាប់បាត់ទៅហើយ។
ប្រពន្ធជនរងគ្រោះថាប្តីខ្លួនធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពុំមានមួលហេតុអ្វីក្រៅពីតូចចិត្តត្បិតកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយយូរឆ្នាំមើលមិនជាតែប៉ុណ្ណោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យធ្វើកោសល្យវិច្ច័យឃើញថាជនរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនពុំមានករណីអ្វីផ្សេងបង្ករឡើងនោះឡើយ។
បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយ ជីវ័ន្ត