កីឡាករចំនួន៧នាក់ ត្រូវក្លិប Real Madrid កំណត់ត្រៀមលក់ចេញនៅរដូវក្ដៅខាងមុខ ដោយរំពឹងថា នឹងទទួលបានប្រាក់ជាង១០០លានផោន។
ក្លិប Real Madrid ហាក់ដូចជាចង់នាំយកកីឡាករក្មេងៗរបស់ខ្លួន ដែលទើបចេញចូលនិងដាក់ឱ្យក្លិបដទៃខ្ចីជើងឱ្យចូលក្រុមវិញ ក្រោយពីឃើញពួកគេបង្ហាញទម្រង់លេងល្អ។ ការនាំយកកីឡាករក្មេងៗរបស់ខ្លួនមកជួយក្រុម គឺអាចជួយសន្សំសំចៃប្រាក់ដល់ក្លិបបានច្រើន នៅគ្រាដែលមានវិបត្តិ Covid-19 ។
កីឡាករទាំង៧នាក់ដែលក្លិបស្តេចសត្រៀមលក់ចេញមានដូចជា Gareth Bale , James Rodriguez, Lucas Vazquez, Mariano Diaz, Alvaro Odriozola, Alphonse Areola និង Nacho Fernandez ជាកីឡាករទាំង៧នាក់ដែលក្រុមរបស់លោក Zidane ដាក់ក្នុងបញ្ជីលក់ចេញ។ លោករំពឹងថា ការលក់ចេញកីឡាករទាំង៧នាក់នេះ នឹងអាចឱ្យកៅអីសម្រាប់កីឡាករថ្មីៗចូលក្រុមបានដែលអាចនឹងទទួលបានប្រាក់ជាង១០០លានពីតម្លៃខ្លួនពួកគាត់ទាំង៧នាក់ ៕
ដោយ៖ ភិរក្ស