លីកកំពូលអាល្លឺម៉ង់ Bunesliga ទំនងជាបានសម្រេចចិត្តរួមគ្នាមួយ ហើយថា នឹងអាចដំណើរការប្រកួតរបស់ខ្លួនឡើងវិញ យ៉ាងយូរបំផុត៣សប្តាហ៍ទៀត ក្រោយមានការប្រកាសគាំទ្រ ពីសំណាក់អ្នកនយោបាយ ជាច្រើនរូបក្នុងប្រទេសរួចមក។
ដំណើរការប្រកួតទំនងជាអាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី៩ ខែឧសភា។ ក្រុមអ្នកនយោបាយជាច្រើន បានបង្ហាញពីសារសំខាន់ នៃដំណើរការប្រកួតបាល់ទាត់ ដោយពួកគេបានទទួលសំណើពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ រួចរាល់ អំពីពេលវេលាប្រកួតបញ្ចប់រដូវកាលនេះ ។
ក្រុមអតីតជើងឯកចាស់ Bayern Munich កំពុងស្ថិតនៅលេខរៀងទី១ ពីលើក្លិប Dortmund ដល់ទៅ៤ពិន្ទុ និងក្លិន RB Leipzig ស្ថិតនៅលេខរៀងទី៣ក្នុងតារាងលីកកំពូលអាល្លឺម៉ង់ ដែលនៅសល់ប្រមាណជា៩ប្រកួតទៀតប៉ុណ្ណោះសម្រាប់រដូវកាលនេះ៕
ដោយ៖ ភិរក្ស
...