ឥណ្ឌូណេស៊ីបង្ខំអ្នកចចែសមិនព្រមផ្តាច់ខ្លួននៅដាច់ដោយឡែកពាក់ព័ន្ធកូវីដ-19ដោយបង្ខាំងឲ្យនៅក្នុងផ្ទះខ្មោច

ចែករំលែក៖

ឥណ្ឌូនេស៊ី ៖ ​អ្នកនយោបាយ​ឥណ្ឌូនេស៊ី​ម្នាក់​បានបំភ័យអ្នករំលោភច្បាប់ក្នុងការប្រឆាំងវីរុសកូវីដ-19 ដើម្បីជាការទប់ទល់នឹងការបំពានមិនព្រមផ្ដាច់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេដោយសុំឲ្យបង្ខាំងពួកគេ​នៅក្នុង​ផ្ទះ​ខ្មោចលង ។​

​លោកស្រី Kusdinar Untung Yuni Sukowati ប្រធាន​តំបន់ Sragen និយាយថា លោកស្រី​បានចេញ​បទបញ្ជា​ប្លែក​ពី​គេ​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​ការហូរចូល​នៃ​ពលរដ្ឋមកតំបន់នេះ បន្ទាប់ពី​រដ្ឋធានី​ហ្សាហ្កាតា និង​ទីក្រុង​ធំៗ​ដទៃទៀត​ត្រូវបាន​បិទ ។ លោកស្រីមើលឃើញថាអ្នកចំណូលថ្មីមួយចំនួនមិនគោរពបទបញ្ជា​ដែល​តម្រូវ​ឲ្យ​ពួកគេ​ផ្ដាច់ខ្លួន​រយៈពេល ១៤ ថ្ងៃ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ-19នៅទូទាំងតំបន់របស់កោះ Java ឡើយ ។​
​ទង្វើនេះធ្វើឲ្យលោកស្រីបារម្ភនិងបាន​ណែនាំ​ដល់សហគមន៍​ឲ្យ​រៀបចំផ្ទះ​ដែល​ត្រូវគេ​បោះបង់ចោល​ដែល​គេ​ជឿថា​មាន​ខ្មោចលង​តាម​ជំនឿ​ពីមុនៗ​នៅក្នុង​រឿងព្រេង​ឥណ្ឌូនេស៊ី ត្រៀមដាក់អ្នចចែស។​រហូតមកដល់​ពេលនេះ​មាន​មនុស្ស ៥ នាក់​ហើយ​ត្រូវបាន​គេ​យកទៅដាក់​ក្នុង​គុក​របស់​តំបន់ Sragen ។​

​នៅពេល​សួរ​អំពី​ច្បាប់​នេះ​លោកស្រី Sukowati បាន​ប្រាប់ AFP កាលពី​ថ្ងៃ​អង្គា​រថា “​ប្រសិនបើ​មានផ្ទះ​ទទេ និង​ផ្ទះ​ខ្មោចលង​នៅក្នុង​ភូមិ​សូម​ដាក់​មនុស្ស​នៅ​ទីនោះ ហើយ​បង្ខាំង​ពួកគេ​” ។ មន្ត្រី​នៅក្នុង​ភូមិ Sepat បានជ្រើសរើស​យក​ផ្ទះ​ដែល​ត្រូវបាន​គេបោះបង់​ចោល​ជា​យូរ​មកហើយ​មួយ​នេះ ហើយ​បានដាក់​គ្រែ​នៅ​ឆ្ងាយ​ពីគ្នា​ជាមួយនឹង​ការ​បាំងវាំងនន​ផងដែរ ។​
រហូតមកដល់​ពេលនេះ​ភូមិ​នេះ​បាន​បង្ខាំង​អ្នកស្រុក​ដែល​ទើប​មកដល់​ចំនួន ៣ នាក់​ជាមួយនឹង​ការដាក់​នៅ​ដាច់ដោយឡែក​រយៈពេល​ពី​រ​សប្តាហ៍​នៅក្នុង​ផ្ទះ​ខ្មោចដ៏​គួរ​ឲ្យ​ខ្លាច​មួយ​នេះ តែគេមិនដឹងថា វិធានការណ៍បែបនេះជោគជ័យដែរឬយ៉ាងណាទេ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print