ក្រោយស្ថានការណ៍ករណីឆ្លងវីរ៉ុស COVID-19 ធ្លាក់ចុះប្រទេសវៀតណាម នឹងលុបចោលការដាក់កំហិត លើការធ្វើដំណើររបស់ពលរដ្ឋ

ចែករំលែក៖

ទីក្រុងហាណូយ៖ យោងតាមចេញផ្សាយសារព័ត៌មាន Bangkok Post ចុះផ្សាយនាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីស្ថានការណ៍នៃករណីឆ្លងវីរ៉ុស COVID-19 ក្រោម៣០០ករណី និងមិនមានអ្នកស្លាប់នោះ ប្រទេសវៀតណាម នឹងចាប់ផ្តើមដកចេញវិញ នូវការដាក់កំហិត លើការបំលាស់ទីរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។

លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានខេត្តណាមួយ នៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនោះទេ ខណៈអាជីវកម្មមិនចាំបាច់មួយចំនួន នឹងនៅរក្សាបិទដដែល។

វៀតណាម បានរាយការណ៍ថា មិនមានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 រយៈពេលជិត១សប្តាហ៍ហើយ។

ប្រទេសវៀតណាម ដែលក្នុងឆ្នាំ២០០៣ គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលរងការរាតត្បាត ពីជំងឺ Sars នោះ គឺជាប្រទេសដែលបានធ្វើតេស្ត រកវីរ៉ុស COVID-19 មានចំនួនច្រើនបំផុត នៅក្នុងពិភពលោក។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានឲ្យដឹងថា វៀតណាម បានធ្វើតេស្តរកវីរ៉ុស លើមនុស្ស១៨០,០៦៧នាក់ និងបានរកឃើញករណីឆ្លងវីរ៉ុស ចំនួន២៦៨នាក់ ហើយមកដល់ពេលនេះ ៨៣ភាគរយនៃអ្នកឆ្លង បានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print