កីឡាករបាល់ទាត់ Gareth Baleរបស់ក្លិបReal Madridបរិចាកប្រាក់ជិត១លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងមេរោគ កូវីដ-១៩។
តារាបាល់ទាត់សញ្ជាតិវេលនេះបានសម្រេចចិត្តបរិចាកប្រាក់៥០ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងស្រុកកំណើតរបស់ខ្លួន ហើយ៤៤ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងប្រទេសអេស្ប៉ាញដើម្បីបន្តយុទ្ធនាការណ៏ប្រយុទ្ធប្រឆាំនឹងមេរោគ កូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាកររបស់ក្លិបមាន់ខ្នាយមាសរបស់អង់គ្លេសនេះក៏បានចេញវីដេអូថ្លែងអំណរគុណដល់បុគ្គលិកមន្ទីពេទ្យទាំងអស់ដែលខិតខំប្រឹងប្រែងយ៉ាងសកម្មនិងការលះបង់ខ្ពស់របស់ពួកគេក្នុងកំឡុងពេលមានវិបត្តិ កូវីដ-១៩។
មូលិធីThe Cardiff & Vale Health Charity របស់ប្រទេសវេល ក៏បានថ្លែងអំណរគុណដល់ កីឡាករGareth Bale និងភរិយារបស់គាត់ឈ្នោះ Emma ដែលមានទឹកចិត្តសប្បុរស។ សេចក្តីថ្លែងការណ៏របស់មូលិធីនេះបានសរសេរថា “គូរស្វាមីនិងភរិយាទាំងពីរនេះចង់ផ្តល់ជូននូវអ្វីដែលអាចតបស្នងទៅដល់មន្ទីពេទ្យដែលជាកន្លែងកំណើតរបស់ពួកគេ ហើយពួកគេបាននិយាយថាមន្ទីពេទ្យនេះបានផ្តល់សេវាកម្មសុខភាពជាច្រើនដល់ក្រុមគ្រួសារនិងមិត្តភកិ្តរបស់ពួកគេ។”
ចំណែកឯខែមុន ខ្សែប្រយុទ្ធLionel Messiក៏បានបរិចាកប្រាក់៥០ម៉ឺនផោនទៅកាន់ប្រទេសអាហ្ស៊ង់ទីន និង៤៤ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងទីក្រុងBarcelonaរបស់អេស្ប៉ាញផងដែរ៕
ដោយ៖ ភិរក្ស