ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទ ដៃចំនួន៣គ្រឿងបានសម្រេចហើយ ព្យាយាមរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការមួយជានគរបាលប៉ុស្តិ៍ ឬស្សីកៃវ កំពុងល្បាតប្រទះឃេីញហៅសាកសួរ និងធ្វេីការត្រួតពិនិត្យឆែកឆេររកឃេីញទូរស័ព្ទចំនួន៣គ្រឿង និងប្រាក់មួយចំនួន រួចឃាត់ខ្លួនតែម្តង ។
ករណីឃាយ់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៦១G ផ្លូវបេតុង ក្រុុមទី ០២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ឹង វិរៈ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ យោធា មានទីលំនៅកន្លែងកេីតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ សុខ សុផាត ភេទប្រុស ហៅអាប៉ង់ អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងដកហូតរួមមាន៖ ១/ ទូរស័ព្ទ ដៃម៉ាក iPhone6plusពណ៍ទឹកមាស១គ្រឿង ,២/ ទូរស័ព្ទ ដៃម៉ាក SamsungGalaxyJ6ពណ៍ខ្មៅ ១គ្រឿង ,៣/ ទូរស័ព្ទ ដៃម៉ាក OppoS607ពណ៍ខ្មៅ ១គ្រឿង ,៤/ប្រាក់ដុល្លា ១០$និងប្រាក់រៀល ១០,០០០ រៀល (បានប្រគល់ជូនជនរងគ្រោះវិញ)។
លោក អធិការ បន្តថា មុនពេលកើតហេតុ ជនសង្ស័យបានដេីរចេញម្តុំទួលសង្កែ ក្នុងគោលបំណង លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលដេីរដល់ចំណុចកេីតហេតុខាងលេី ឃេីញផ្ទះរបស់ជនរងគ្រោះចំហទ្វារបន្ទប់ ហើយក៏បានឡេីងទៅលើរួចធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃចំនួន ៣គ្រឿង និងប្រាក់មួយចំនួនបានសម្រេច ។ ភ្លាមនោះជនសង្ស័យបានចុះមកវិញព្យាយាមរត់គេចខ្លួនបានបន្តិច ស្របពេលនោះកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការមួយជានគរបាលមូលដ្ឋាន កំពុងជិះល្បាតប្រទះឃេីញជនសង្ស័យ ធ្វេីការត្រួតពិនិត្យជាក់ស្តែង រកឃេីញទូរស័ព្ទ ចំនួន ៣គ្រឿង និងប្រាក់មួយចំនួន នៅលើខ្លួនជនសង្ស័យបន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ ហេីយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕
ដោយ៖ ស រស្មី