ខេត្តកណ្តាល៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោកវរសេនីយ៍ទោ ជឺ តុងឡេង នាយរងការិយាល័យសរុបផែនការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១០ ០០០០រៀល សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
...
ដោយ៖ សុខ ខេមរា