ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ មនុស្ស២នាក់ស្លាប់ក្រោយជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ ការបេីកបរគោយន្តកែច្នៃខ្វះបច្ចេកទេស​ ហេីយថែមទាំង​មិនដាក់សញ្ញាសម្គាល់ភ្លេីងបំភ្លឺផ្លូវ​ងាយ​ បង្កគ្រោះថ្នាក់​ណាស់​ ឯអ្នកបេីកបរម៉ូតូពីក្រោយប្រេីល្បឿលឿន​ទៀតសោធ នេះសុទ្ធតែជាដេីម​ចមបង្កអោយមានគ្រោះថ្នាក់​ របួស​ឬស្លាប់​ ។

ប្រភព​ព័ត៌មាន​អោយដឹងថា​ មនុស្ស២​នាក់ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​បាត់បង់ជីវិត​ ដោយសារបុកពីក្រោយគោយន្តកន្ត្រៃដែលដឹកបង្គោលរបង​ កាលពីវេលា​ម៉ោង​៧និង៣០នាទីយប់ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់ខេត្តសៀមរាននិងខេត្តបន្ទាយមានជ័យន​ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានប្រាប់ថា​ ជនរងគ្រោះដែលស្លាប់២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ពួកគេបេីក​បរ​ម៉ូតូពីលិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលទៅដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅនឹងកន្លែង ។

តាមការសន្និដ្ឋាន​សមត្ថកិច្ច​មូល​ដ្ឋានអោយដឹងថា​ មូលហេតុបង្កឲ្យគ្រោះថ្នាក់ គោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លើង ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿន ។ ចំពោះវត្តុតាងទាំងពីយករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់​ ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print