ខេត្តបន្ទាយមានជ័យ ៖ ការបេីកបរគោយន្តកែច្នៃខ្វះបច្ចេកទេស ហេីយថែមទាំងមិនដាក់សញ្ញាសម្គាល់ភ្លេីងបំភ្លឺផ្លូវងាយ បង្កគ្រោះថ្នាក់ណាស់ ឯអ្នកបេីកបរម៉ូតូពីក្រោយប្រេីល្បឿលឿនទៀតសោធ នេះសុទ្ធតែជាដេីមចមបង្កអោយមានគ្រោះថ្នាក់ របួសឬស្លាប់ ។
ប្រភពព័ត៌មានអោយដឹងថា មនុស្ស២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ដោយសារបុកពីក្រោយគោយន្តកន្ត្រៃដែលដឹកបង្គោលរបង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់ខេត្តសៀមរាននិងខេត្តបន្ទាយមានជ័យនចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានប្រាប់ថា ជនរងគ្រោះដែលស្លាប់២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ពួកគេបេីកបរម៉ូតូពីលិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលទៅដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅនឹងកន្លែង ។
តាមការសន្និដ្ឋានសមត្ថកិច្ចមូលដ្ឋានអោយដឹងថា មូលហេតុបង្កឲ្យគ្រោះថ្នាក់ គោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លើង ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿន ។ ចំពោះវត្តុតាងទាំងពីយករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា