ខេត្តព្រៃវែង៖ រថយន្តរបស់លោកអភិបាលស្រុកពាមរក៌បានបើក បុកបុរសអ្នកជិះម៉ូតូក្នុងទឹសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅព្រលប់ថ្ងៃទី14 ខែមករា នៅលើកំណាត់ផ្លូវជាតិលេខ11ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូឌ្រីម សង់ C125 ពណ៍ ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ2010 បើកបរដោយឈ្មោះ គង់ ធួន ភេទប្រុស អាយុ38ឆ្នាំ រស់នៅឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ហើយបានបាត់បង់ជីវិត បន្ទាប់ពីកើតហេតុ ។ ដោយឡែករថយន្តរបស់លោកអភិបាលស្រុកម៉ាក លុច្យស៊ីស RX300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q.5048 ។
ក្រោយពេលកើតហេតុគេឃើញអ្នកបើកបររថយន្តចុះមកមើលជនរងគ្រោះក្នុងស្ថានភាពស្រវឹង។ ពេលឃើញជនរងគ្រោះស្លាប់ពេលនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។ តែទោះជាយ៉ាងណាយោងតាមប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា រថយន្តខាងលើជារបស់លោកជុំ សាមឿន អភិបាលស្រុកពាមរក៍ ៕
– See more at: http://beta.nokorwatnews.com/?p=72392#sthash.YzxTwN0n.dpuf