រថយន្ត​លោក​អភិបាលស្រុក​ពាមរ​ក៌​បើក​បុក​មនុស្ស​ស្លាប់​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ រថយន្ត​របស់​លោក​អភិបាលស្រុក​ពាមរ​ក៌​បាន​បើក​ បុក​បុរស​អ្នក​ជិះ​ម៉ូតូ​ក្នុង​ទឹ​ស​ដៅ​បញ្ច្រាស់ទិស​គ្នា​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​14​ ខែមករា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​11​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ​ ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ។​

​ប្រភព​ព័ត៌មាន​រាយការណ៍​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឌ្រី​ម​ សង់​ C125​ ព​ណ៍​ ខ្មៅ​ គ្មាន​ស្លាក​លេខ​ សេរី​ឆ្នាំ​2010​ បើកបរ​ដោយ​ឈ្មោះ​ គង់​ ធួន​ ភេទ​ប្រុស​ អាយុ​38​ឆ្នាំ​ រស់នៅ​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ ស្រុក​ពាមរ​ក៌​ ខេត្តព្រៃវែង​ ហើយ​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​កើតហេតុ​ ។​ ដោយឡែក​រថយន្ត​របស់​លោក​អភិបាលស្រុក​ម៉ាក​ លុ​ច្យ​ស៊ី​ស​ RX300​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q.5048​ ។​

​ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ចុះ​មក​មើល​ជន​រង​គ្រោះ​ក្នុង​ស្ថានភាព​ស្រវឹង​។​ ពេល​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ពេល​នោះ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ ។​ តែ​ទោះជា​យ៉ាងណា​យោង​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ រថយន្ត​ខាងលើ​ជា​របស់​លោក​ជុំ​ សា​មឿ​ន​ អភិបាលស្រុក​ពាម​រក៍​ ៕

a2

a1

a3

...

– See more at: http://beta.nokorwatnews.com/?p=72392#sthash.YzxTwN0n.dpuf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print