នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ពី Page ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំពុលសង្គម

ចែករំលែក៖

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មាន Page មួយចំនួនបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងបង្កឱ្យមានភាពចលាចលក្នុងន័យបំពុលសង្គម។ ជាឧទាហរណ៍ដូចជាការផ្សព្វផ្សាយទាក់ទងនឹងករណីដែលថា មានការដេញកាប់កម្មករ និងកម្មករប្រជុំគ្នាធ្វើបាតុកម្ម ក្នុងផេក “ទូរទស្សន៍ពលករកម្ពុជា” នេះជាដើម។ ហេតុដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ ព្រោះការបង្ហោះរបស់ Page មួយចំនួននោះមិនមែនជាការពិតទេ។

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋត្រូវមានការទទួលខុសត្រូវនូវព័ត៌មានដែលខ្លួនយកមកបង្ហោះឬចែកចាយ ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់នូវការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្ករឱ្យមានភាពចលាចលដល់សង្គម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print