បុរសម្នាក់ស្រវឹងស្រា ត្រូវជនមិនស្គាល់មុខប្រើកាំបិតផ្គាក់កាប់របួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ខណៈដែលខ្លួនស្រវឹងស្រាជោគជាំកំពុងដើរតាមផ្លូវម្នាក់ឯង ក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណលបពួនស្ទាក់កាប់ប្រហារចំនួន២កាំបិតចំស្លាបប្រចៀវ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ២៤ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាងជើងស្ពានបឹងលោង ក្នុងភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែកកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផឹកស៊ីជាមួយអ្នកជិតខាងក្នុងសភាពស្រវឹងស្រាជោគជាំ ខណៈដែលខ្លួនដើរត្រលប់មកផ្ទះវិញតែម្នាក់ឯង ស្រាប់តែត្រូវជនសង្ស័យលបពួនស្ទាក់កាប់ប្រហារបណ្ដាលឲ្យរបួសធ្ងន់តែម្តង ។ ចំណែកជនសង្ស័យក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។

លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះយឿ ញ៉េប  អាយុ៣៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ (រងរបួសចំនួន២កាំបិត ត្រូវចំលើស្លាបប្រចៀវខាងឆ្វេង១កាំបិត និង ក្រោមស្លាបប្រចៀវខាងឆ្វេង០១កាំបិត) ។

...

លោកអធិការនគរបាលស្រុក បន្តថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន ដោយមិនទាន់ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាននោះទេ ។ ប៉ុន្តែលោកបានឲ្យមន្រ្តីនគរបាលជំនាញចុះធ្វើការស្រាវជ្រាវនិងសាកសួរជនរងគ្រោះធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាណងាយស្រួលស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើនេះ យកមកផ្ដន្ទាទោសតាមច្បាប់ ៕យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print