លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយសារខ្លួនមានជម្ងឺច្រើន

ចែករំលែក៖

ភ្នំពេញ៖ បុរសសុញគំនិតគិតខ្លីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយលោតសំលាប់ខ្លួនពីលើស្ពានជ្រោយចង្វារ(ស្ពានចាស់) តែសំណាងល្អត្រូវក្រុមអ្នកនេសាទតាមទូកជួយសង្គ្រោះរួចផុតពីស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

IMG-20160115-WA0015

បុរសដែលគិតខ្លីលោតសម្លាប់ខ្លួននោះមានឈ្មោះ សុខ ភារម្យ ហៅកក្កដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកហាងលក់គ្រឿងអេឡិចត្រូនិច ម្តុំផ្សារអូឡាំពិក និងមានទីលំនៅ ភូមិបោះអង្កាញ់ ឃុំចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

តាមសម្តីរៀបរាប់ប្រាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងសេ៩០ ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 1CC-2723 ទៅផឹកស្រាតែម្នាក់ឯងនៅក្នុងហាងមួយកន្លែងនៅត្រើយខាងកើត ដោយផឹកអស់ Anchor ចំនួន៥កំប៉ុង បន្ទាប់មកក៏ជិះត្រលប់មកវិញដល់លើស្ពានជ្រោយចង្វា ក៏ឈប់ម៉ូតូរួចឡើងលើបង្កាន់ដៃស្ពានលោតចុះតែម្តងទៅ ។ ជនរងគ្រោះបានបន្តទៀតថា មូលហេតុដែលបណ្តាលអោយខ្លួនគិតខ្លីបែបនេះ គឺមកពីខ្លួនមានជំងឺប្រចាំកាយ និងវិបត្តិគ្រួសារបន្តិចបន្តួច ។

បើតាមសម្តីរបស់អ្នកនេសាទបានអោយដឹងថា ក្នុងពេលដែលក្រុមខ្លួនកំពុងចែវទូកនេសាទ ក៏លឺសំលេងមនុស្សស្រែកអោយជួយ តែដោយសារទន្លេងងឹតធ្វើអោយក្រុមខ្លួនមើលមិនឃើញមនុស្ស ក៏ចេះតែចែវទូករកប្រភពសំលេងនោះ ស្រាប់តែប្រទះឃើញបុរសរងគ្រោះ ក៏នាំគ្នាជួយស្រង់យកមកប្រគល់អោយប៉ូលីសការពារស្ពានគោលដៅទី៣ទៅ ។

ក្រោយពេលសាកសួរនាំជនរងគ្រោះហើយ ខាងកម្លាំងសមត្ថកិច្ចក៏បានទូរស័ព្ទហៅសាច់ញាត្តិអោយមកទទួលជនរងគ្រោះ និងបានអប់រំជនរងគ្រោះថ្ងៃក្រោយកុំអោយគិតខ្លីបែបនេះទៀត ៕

IMG-20160115-WA0013

IMG-20160115-WA0012

IMG-20160115-WA0011

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print