វៀតណាម បញ្ជូន ១,៥លានម៉ាស់ទៅកាន់អាល្លឺម៉ង់

ចែករំលែក៖

វៀតណាមបានបញ្ជូន ១,៥លានម៉ាស់ ទៅកាន់ប្រទេសអាល្លឺម៉ង់ តាមយន្តហោះAirbus A350-900 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ។ យន្តហោះដឹកម៉ាស់បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Rostock-Laage នៅប្រទេសអាល្លឺម៉ង់នៅវេលាម៉ោង១០និង ៣៥នាទី(ពេលវេលាក្នុងតំបន់)។
រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក Lorenz Caffier បានទៅកាន់អាកាសយានដ្ឋានដើម្បីទទួលទំនិញខាងលើ។ លោក Lorenz Caffier បានប្រកាស ពេលទទួលទំនិញថា«យើងប្រើប្រាស់ប្រាក់ពន្ធដារបស់ពលរដ្ឋដែលមានការទទួលខុសត្រូវ ក្នុងការទិញម៉ាស់ ១,៥លានពីវៀតណាម មកចែកចាយដល់ពលរដ្ឋ។
ម៉ាស់ត្រូវបានវេចខ្ជប់ នៅក្នុងកេះជាង ២ពាន់កេះ មានទម្ងន់ដល់ទៅ៤០តោន។ ទំនិញទាំងនោះត្រូវបានបញ្ជូនទៅកាន់ឃ្លាំងរក្សាទុក ប្រើប្រាស់ពេលចាំបាច់។ តាមគម្រោងម៉ាស់ទាំងនោះនឹងចែកចាយនៅសាលារៀន និង មន្ត្រី បុគ្គលិកសាធារណៈ កម្លាំងប៉ូលិស…។
ក្នុងពេលឆ្លងរាលដាលកូវីដ១៩ កាន់តែច្រើននោះ នៅក្នុងបន្ទីរពេទ្យអាល្លឺម៉ង់ ក៏មិនមាន បរិក្ខារពេទ្យគ្រប់គ្រន់ដើម្បីប្រើប្រាស់ផងដែរ ។ ចំនួនម៉ាស់ដែលទិញពីវៀតណាមនោះនឹងជួយដល់អាល្លឺម៉ង់ កាត់បន្ថយកង្វះម៉ាស់ ជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងបញ្ជាទិញម៉ាស់ បរិក្ខារពេទ្យបន្ថែមទៀត ខណៈកូវីដ១៩ មិនទាន់បញ្ចប់នៅឡើយ។
សារព័ត៌មាន The Guardian បានផ្សាយថា គិតមកដល់ថ្ងៃទី២៤ខែមេសា នៅទូទាំងប្រទេសអាល្លឺម៉ង់ មានអ្នកឆ្លងកូវីដ១៩កើនឡើងដល់ជាង១៥៣ពាន់នាក់ ស្លាប់ ជាង៥៥០០នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print