ភ្នំពេញ៖ លោកស្រី ពេជ្រ ចន្ទមន្នី ក្នុងនាមថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ពិតជាមានការទទួលខុសត្រូវខ្ពស់ចំពោះ បុគ្គលិក ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ។ លោកស្រីនិងក្រុមការងារ បានចុះទៅពិនិត្យសួរសុខទុក្ខ លើកទឹកចិត្តដល់មន្ទីរពេទ្យ។
លោកស្រី ពេជ្រ ចន្ទមន្នី និងសមាជិក សមាជិកាសមាគមទាំងអស់ ពិតជាបានសូមចូលរួមសោកស្ដាយចំពោះសមាជិករបស់ក្រុមការងារ ឈ្មោះ ហុង កិត្យា ជាសមាជិក TYDA និងជាក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំង Covid-19 ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ពេលចុះបំពេញបេសកម្មចូលរួមប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមមណ្ឌលត្រួតពិនិត្យសុខភាព។
លោកស្រី សូមជូនពរឆាប់ជាសះស្បើយឡើងវិញ និងមានសុខភាពល្អ៕
...
ដោយ៖ សិលា