MR. FREE អតីតជាអ្នកសម្តែងសៀក លក់ម៉ាស៊ីនផ្ដាច់បារី(VAP) គ្មានច្បាប់អាជីវកម្ម ត្រូវសមត្ថកិច្ចចុះបង្រ្កាប

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសង្គម នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី(VAP) ឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗ របស់លោក MR. FREE អតីតជាអ្នកសម្តែងសៀក ហើយគ្មានច្បាប់អាជីវកម្ម ត្រឹមត្រូវផងដែរ។

ប្រត្ដិបត្ដការនេះដែរដោយមានការសម្រ បសម្រួលនីតិវិធីរបស់លោកសឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ១៥២ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក រាជធានី ភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២០ ។

សមត្ថកិច្ចបានបញ្ជក់ថា តំណាងម្ចាស់ផ្ទះមានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅទីតាំងខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ទីតាំងនេះគឺគ្មានច្បាប់ធ្វើអាជីវកម្ម និង គ្មានប័ណ្ណប៉ាតង់ និងគ្មានលើកស្លាកយីហោអោយបានត្រឹមត្រូវនោះទេ។

ក្នុងការចុះត្រួតពិនិត្យទីតាំងនេះដែរសម្ថតកិច្ចយើងរកឃើញសម្ភារៈចែកចាយដូចជា បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ដកហូតម៉ាស៊ីនចំនួន៥៩គ្រឿង និងទឹកថ្នាំចំនួន៦៣២ដប ហើយសម្ថតកិច្ចរកឃើញមិនមានការចុះបញ្ជីកា ហាមឃាត់ប្រើប្រាស់ និង ដកហូត សម្ភារៈទាំងអស់នេះយកកាន់ក្រសួងមហាផ្ទៃផងដែរ។

ចំពោះម្ចាស់ទីតាំងមិនត្រូវបានសម្ថតកិច្ចឃាត់ខ្លួនទេ ប៉ុន្ដែនិងអញ្ចើញម្ចាស់ទៅឆ្លើយបំភ្លឺនៅ គ.ជ.ប.ក ក្រសួងមហាផ្ទៃ និង ផ្អាកការលក់ (VAP) អាជីវកម្មបណ្ដោះអាសន្នផងដែរ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print