ខេត្តបន្ទាយមានជ័យ៖ទោះជារដ្ឋបាលខេត្តបន្ទាយមានជ័យបានឯកភាពជាមួយប្រធានមន្ទិរសាធារណៈការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋានសុវត្រិភាពចរាចរណ៍ផ្លូវគោកខេត្ត អោយបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋានសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណយ៉ាងណាក៍ដោយ តែយានដ្ឋានជួសជុលនេះកំពុងផ្គើននិងអាជ្ញាធរ បើកអោយរថយន្តមកជួសជុល ដូចមិនអើពើនិងលិខិតណែនាំរបស់ អភិបាលខេត្ត។
យោងលិខិតលេខ២៥១/២០ សជណ ចុះថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលទួលបានដែរនោះ បានអោយដឹងថា ៖ យោងលិខិតលេខ៣១១លខ.សចត.ខបជចុះថ្ងៃទី១ខែមេសាឆ្នាំ២០២០ របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាដោយលោកគឹម សុវណ្ណ ស្តីពីករណីសំណើសុំបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំដែលមានម្ចាស់ឈ្មោះឆាយ ឈាន នៅភូមិ សង្កាត់ដូចខាងលើ រដ្ឋបាលខេត្តឯកភាពជាគោលការណ៍ ។ប៉ុន្តែ លោកប្រធានត្រូវណែនាំដល់ម្ចាស់យានដ្ឋានអោយអនុវត្តដូចខាងក្រោម ៖
១- ទុករយះពេល៣ខែសម្រាប់បញ្ចប់ការងារនៅសេសសល់និងរៀបចំទីតាំងថ្មី ។ ២-មិនអនុញ្ញាតិអោយទទួលការងារថ្មីនៅទីតាំងចាស់នេះ។ ៣-ត្រូវគោរពតាមលិខិតអនុញ្ញាតិអាជីវកម្មនិងអនុក្រឹត្យលេខ១៨០អនក្រចុះថ្ងៃទី០៣ខែវិចកឆិកាឆ្នាំ២០០៨ ។៤- ករណីមិនអនុវត្តតាមការណែនាំខាងលើ ត្រូវមានវិធានការច្បាប់ជាធរមាន ។
សូមរំលឹកដែរថា ការសម្រេចរបស់រដ្ឋបាលខេត្តនោះគឺបន្ទាប់ពីមានឧបទ្ទហេតុជាច្រើនលើកដែលបង្កពីរថយន្តមកជួសជុល កែច្នៃនៅយានដ្ឋាននេះ និងពីយានដ្ឋាននេះ ។
ក្នុងនោះឧបទ្ទហេតុចុងក្រោយមួយទៀតកាលពីល្ងាចថ្ងៃទី ២១ខែមិនា ឆ្នាំ២០២០ គឺរថយន្ដធំ១គ្រឿងដែលទើបជួសជុល និងកែច្នៃរូចរបស់យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះ បានភ្លេចភ្ជាប់ឬដាច់ហ្វ្រាំងបានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រី បង្ករខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារះជាច្រើន ។និងក៏បានធ្វើអោយម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុត ។
ជុំវិញលិខិតអាជ្ញាធរខេត្តលោក ប៉ាល់ សុមេដា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោគបានអោយដឹងថាក្រោយពីរដ្ឋបាលខេត្តចេញលិខិតបិទលោកបានយកលិខិតនេះទៅអោយម្ចាស់យានដ្ឋានដោយធ្វើលិខិតទទួលហើយនិងអនុវត្តតាមរហូលដល់ការកំណត់និងចាត់វិធានការ៕