​បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​ រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដារ​សេ​១២៥​ មួយ​គ្រឿង​បញ្ច្រាសទិស​ដៅ​ចរាចរ​ ហើយ​បាន​ឆ្លងផ្លូវ​ទៅ​បុក​នឹង​រថយន្ត​កុងតឺន័រ​ ដែល​មាន​ដឹក​កង់​ច្រវាក់​របស់​គ្រឿងចក្រ​ខួង​និង​បុក​គ្រឹះ​ បណ្តាល​រអិល​រុញ​កង់​ច្រវាក់​ មក​បុក​នឹង​កា​ប៊ិ​ន​រថ​យន្តកំ​ពិត​ ខ្ទេច​គាប​ជាប់ជើង​តៃកុង​និង​បុរស​ជិះ​ម៉ូតូ​របួសធ្ងន់​ ។​

image1 (1)

​ហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​ បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែមករា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ខាងលិច​ផ្លូវ​រថភ្លើង​៥០​មែ​ត្រ​ មុខ​រោងចក្រ​ផលិត​ក្រដាសកាតុង​ ហា​តា​ ស្ថិត​ក្នុងភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មានឈ្មោះ​ នូ​ ហន​ បើកបរ​អោយ​ក្រុមហ៊ុន​EKL​ អាយុ​២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ បាក់​ធ្មេញ​ ឃុំរលាំង​ចេក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​ប្រភព​ពត៍​មាន​ពី​កន្លែង​កើតហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដារ​ សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1D.2197​ ជិះ​បញ្ច្រាស់ទិស​ដៅ​ចរាចរ​ ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំនុច​កើតហេតុ​ ម៉ូតូ​បាន​ឡើង​មក​លើ​ថ្នល់​បាន​បន្តិច​បំ​រ៉ុ​ង​ឆ្លងផ្លូវ​ ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ក្បាល​ព​ណ៍​ទឹកប៊ិច​បើកបរ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​ដូច​គ្នា​ បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​ ធ្វើ​អោយ​អ្នក​បើករថយន្ត​កុងតឺន័រ​សំរេចចិត្ត​ ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ ហើយ​បាន​គាប​ម៉ូតូ​នៅ​នឹង​ក្បាល​រថយន្ត​ ទើប​បណ្តាល​អោយ​កង់​ច្រវាក់​របស់​គ្រឿង​ខួង​នឹង​បុក​គ្រឹះ​ ដែល​រថយន្ត​កុងតឺន័​នោះ​ដឹក​ពីក្រោយ​រអិល​មក​បុក​រុញ​ កា​ប៊ិ​ន​រថយន្ត​ខ្ទេច​ គាប​ជើង​ខាងឆ្វេង​របស់​អ្នក​បើក​នៅ​និង​ក្បាល​រថយន្ត​រង​របួសធ្ងន់​ចំណែក​អ្នក​ជិះ​ម៉ូតូ​វិញ​បាន​ខ្ទាត​ចេញពី​រថយន្ត​ទើប​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​ជីវិត​ គ្រាន់តែ​រង​របួសធ្ងន់​ ។​

គួរ​បញ្ចា​ក់ថា​ រថយន្ត​កុងតឺន័រ​ខាងលើ​ដឹក​បំណែក​ផ្នែក​របស់​គ្រឿងចក្រ​ខួង​និង​បុក​គ្រឹះ​ ដែល​ដឹក​ម​ពី​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ រួម​សរុប​៣​រថយន្ត​កុងតឺន័​ ដែល​កុងតឺន័រ​២​ផ្សេង​ទៀត​មក​តាម​ក្រោយ​ ដើម្បី​យក​មក​ដំឡើង​ជា​ទ្រង់ទ្រាយ​នៅ​ភ្នំពេញ​។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​រថយន្ត​ និង​ម៉ូតូ​សមត្ថកិច្ច​បាន​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ៕​

image4 (1)

image5 (1)

image2 (1)

image3 (1)

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print