មានព័ត៌មានថាចិនបញ្ជូនក្រុមគ្រូពេទ្យឯកទេសទៅកាន់កូរ៉េខាងជើង

ចែករំលែក៖

ប្រទេសចិន៖ សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី២៥ខែមេសា បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានផ្សាយថា៖ ចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមួយក្រុមទៅកាន់កូរ៉េខាងជើង ចំពេលដែលមានពាក្យចរចាមអារាមថា គីម ជុងអ៊ុន មានសុខភាពចុះខ្យោយ។
តាមប្រភពព័ត៌មានពីរ៉យទ័រ បានផ្សាយថា ៖ គណៈប្រតិភូសុខាភិបាលចិនបានចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃទី២៣ខែមីនា។ ទាំងនោះហើយទើបមានព័ត៌មាន ខុសៗគ្នា ហើយព័ត៌មានទាំងនោះគ្រាន់តែជាការព្យាករណ៍ សន្និដ្ឋានតែប៉ុណ្ណោះ មិនពិតប្រាកដ ១០០ភាគរយនោះឡើយ។
កន្លងមកថ្មីៗលោកត្រាំក៏បាននិយាយថា ៖ អាមេរិក មិនអាចក្តាប់បានព័ត៌មាន ពីសុខភាពរបស់មេដឹកនាំគីមជុងអ៊ុនឡើយ ហើយព័ត៌មាន ដែល CNN បានចុះផ្សាយមិនពិតនោះឡើយ។
ចំណែកអ្នកនាំពក្យ វិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kang Min Seok បានឲ្យដឹងថា៖ មកទល់ពេលនេះមិនមានព័ត៌មានសកម្មភាពខុសប្រក្រតីណាមួយឡើយ។
ចំណែកសារព័ត៌មានកូរ៉េខាងជើង ក៏មិនបានផ្សព្វផ្សាយព័ត៌មានណាមួយដែលជាការឆ្លើយតប ទៅនឹងសារព័ត៌មានបរទេសនាពេលកន្លងមក ដែលថាមេដឹកនាំ គីមជុងអ៊ុន វៈកាត់បេះដូងនោះ។
កន្លងមកកូរ៉េខាងជើង តែងតែមានសកម្មភាព ខុសប្រក្រតី ធ្វើឲ្យពិភពលោកមានការមន្ទិលសង្ស័យ ។ ទាំងនោះជាយុទ្ធសាស្ត្រ របស់កូរ៉េខាងជើង ដើម្បីត្រួតពិនិត្យ ថាតើក្រុមចារកម្មអន្តរជាតិបានដឹងអ្វីខ្លះពីកូរ៉េខាងជើង ដែលជាប្រទេស អាថ៍កំបាំងបំផុតលើពិភពលោក៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print