ខេត្តពោធិ៍សាត់៖ ប្រារព្ធពិធីប្រកាសឱ្យចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកកណ្ដៀង ក្រោមអធិបតីភាព អភិបាលនៃគណៈអភិបាល ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការតាមន្ទីរពាក់ព័ន្ធនានា និងកម្លាំងប្រដាប់អាវុធទូទាំងខេត្តពោធិ៍សាត់ ។
ពិធីនេះប្រារព្ធឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅសាលាស្រុកកណ្ដៀង ស្ថិតក្នុងភូមិ.ឃុំ.ស្រុកកណ្ដៀង ។
ក្នុងនោះអភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង បានឡើងមានមតិស្វាគមន៍ដល់អង្គពិធី ជាបន្តលោក អ៊ុង រដ្ឋា ដែលទើបនឹងប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្ដៀង បានឡើងមានមតិថ្លែងអំណរគុណ និងប្ដាជ្ញាចិត្តក្នុងការដឹកនាំនិងបម្រើការងារជូនប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ ។
ជាកិច្ចបញ្ចប់លោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឡើងមានប្រសាសន៍ផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំក្នុងកម្មវិធីទាំងមូល ឱ្យចេះសិល្បៈក្នុងការដឹកនាំជាមួយប្រជាពលរដ្ឋឱ្យដូចអណ្ដាតនិងធ្មេញ ក្នុងនាមខ្លួនជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន ក្នុងនោះអភិបាលខេត្តសំដៅលើការទំនាក់ទំនងរវាងមន្ត្រីរាជការនៅមូលដ្ឋាន និងប្រជាពលរដ្ឋ ហើយធ្វើពិធីប្រកាសតែម្តង ៕
ដោយ៖ ប៉ឹម ពិន