ខេត្តស្ទឹងត្រែង៖ ជនជាតិឥស្លាមម្នាក់ និងខ្មែរម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាប ឃាត់ខ្លួនពាក់ព័ន្ធនិងករណីចែកចាយ ប្រើប្រាស់គ្រឿងញៀនបញ្ជូនទៅកាន់តុលាការនាព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង។
ជនសង្ស័យទាំងពីរនាក់នោះទី១.មានឈ្មោះ ម៉ាន ម៉ៃ ភេទប្រុស អាយុ២២ ឆ្នាំជនជាតិចាមសញ្ជាតិឥស្លាម មុខរបរធ្វើស្រែចំការ រស់នៅភូមិ ពង្រ ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ និងទី២.ឈ្មោះខឿន សុខាន ហៅធំ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ ផ្ទះនៅអូរក្បាលដំរី ក្នុងភូមិអូរព្រះឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ។
សមត្ថកិច្ចបន្តទៀតថា វត្ថុតាងដែលរឹបអូសបានមាន ថ្នាំញៀនប្រភេទមេហ្វតាមីន ម្សៅក្រាមចំនួន៤កញ្ជប់តូច ទម្ងន់០,៤៤ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ០៥គ្រឿង និងជញ្ជៀន០១វង់ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងបញ្ចូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ ៕
...
ដោយ៖ អ៊ុច សាវុទ្ធ