អាមេរិកព្យាយាមទប់ស្កាត់ទាហានឆ្លងកូវីដ១៩ ដោយធ្វើតេស្តទៅលើទាហានទាំងអស់

ចែករំលែក៖

អាមេរិក៖ បច្ចុប្បន្នមានកម្លាំងទាហានអាមេរិកឆ្លងកូវីដ១៩ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម មានទាហាន អាមេរិករកឃើញអ្នកឆ្លងកូវីដជិត១០០នាក់។ មកទល់ពេលនេះមានកម្លាំងទាហានអាមេរិកជិត៤ពាន់នាក់ហើយឆ្លងកូវីដ១៩។ ការឆ្លងរាលដាលច្រើនបង្កក្តីបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់សកម្មភាពយោធារបស់អាមេរិកទាំងក្នុងនិងក្រៅប្រទេស។

នៅពេលនេះលោក John Hyten អនុប្រធានគណកម្មការទីបញ្ជាការកម្លាំងទាហានអាមេរិកបានបញ្ជាក់ថា ទាហានអាមេរិកទាំងអស់ ត្រូវធ្វើតេស្ត ដើម្បីធានាថាមិនមានទាហានអាមេរិក ឆ្លងកូវីដ១៩ នោះឡើយ។ ក្រៅពីនេះទាហានបម្រុង ក៏ត្រូវធ្វើតេស្តផងដែរ។ លោកបន្តទៀតថា កម្លាំងទាហានអាមេរិក បានឡើងគម្រោងធ្វើតេស្តដល់ទាហាន ១,៤ លាននាក់ ដែលជាការធ្វើតេស្តទ្រង់ទ្រាយធំបំផុត ដើម្បី ទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ។ លោក John Hyten បន្តទៀតថា មន្ទីរបញ្ចកោណនឹងធ្វើតេស្តដល់ទាហាន៦ម៉ឺននាក់ក្នុងមួយថ្ងៃ។

សកម្មភាពខាងលើកើតឡើងក្រោយពេលកម្លាំងទាហានអាមេរិកឆ្លងកូវីដ១៩ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម អាមេរិកមានទាហាន អាមេរិករកឃើញអ្នកឆ្លងកូវីដជិត១០០នាក់។មកទល់ពេលនេះមានកម្លាំងទាហានអាមេរិកជិត៤ពាន់នាក់ហើយឆ្លងកូវីដ១៩
តាមព័ត៌មានពីមន្ទីរបញ្ចកោណ ទាហានអាមេរិកនឹងត្រូវចែកចេញជា៤ ក្រុម ។ ក្រុមទី១ គឺកម្លាំងបរមាណូយុទ្ធសាស្ត្រ ។ ក្រុមទីពីរគឺ កម្លាំងទាហានស្ថិតនៅតំបន់ប្រយុទ្ធ និងចូលរួមសកម្មភាពទប់ស្កាត់កូវីដ១៩។ក្រុមទី៣ គឺទាហានឈរជើងនៅក្រៅប្រទេស ក្រៅពីនេះ គឺស្ថិតនៅក្នុងក្រុមទី៤៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print