ខេត្តកណ្តាល៖ មានរឿងអយុត្តិធម៍មួយដែលក្រុមគ្រួសារសពបុរសវ័យ៥៣ឆ្នាំម្នាក់បានទ្រហោយំសុំឲ្យតុលាការខេត្តកណ្តាលជួយរកយុត្តិធម៍ផងខណៈក្មេងសិស្សសាលានៅឃុំព្រែតាមាក់ក្នុងស្រុកខ្សាច់កណ្តាលបានបុកប្តីរបស់គាត់ឲ្យស្លាប់យ៉ាងវេទនា។
គ្រោះថ្នាក់នេះបានកើតឡើងតាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នៅវេលាម៉ោង១១ និង២០នាទីមកម្លេះ តែសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ស្រុកខ្សាច់កណ្តាលបានពន្យាសំណុំរឿងនេះមិនទាន់បញ្ជូនទៅតុលាការទុកឲ្យក្រុមគ្រួសារក្មេងបង្កនិងក្រុមគ្រួសាសពដោះស្រាគ្នាសិន។
តែនៅព្រឹកថ្ងៃសុក្រទី១៥ខែមករាឆ្នាំ២០១៦គ្រួសារសពនិងគ្រួសារក្មេងបង្កបានចូលខ្លួនមកដោះស្រាយនៅអធិការនគរបាលស្រុកខ្សាច់កណ្តាលប៉ុន្តែការដោះស្រាយនេះមិនត្រូវរូវគ្នានោះទេដោយក្រុមគ្រួសាក្មេងបង្កសងជាសំណងតែ៣០០ដូល្លាជួយធ្វើបុណ្យសព ចំណែកគ្រួសាសពទាត្រឹមតែ១៥០០ដូលាប៉ុន្តែមានអ្នកជួយអន្តរាគមន៍ខាងក្មេងបង្ក ឲ្យសងតែ៣០០ដូល្លាទើបរឿងនេះដោះស្រាយមិនចេញតែអ្វីដែលក្រុមគ្រួសាសពទ្រហោយំគឺស្តាយត្រង់ថាសម្តីបុរសម្នាក់ជាអ្នកជួយគ្រួសារក្មេងបង្កបាននិយាយថាបើហ៊ានប្តឹងទៅតុលាការតែមួយរៀលមិនខ្ចីសងឲ្យអស់ផងសម្តីនេះបានធ្វើឲ្យអ្នកស្រី អីុី ឌីីមជាប្រពន្ធសពជនរងគ្រោះតូចចិត្តហើយយំយែកប្រាប់អ្នកយកព័ត៌មាននគរវត្តថាគេផ្សំគំនិតគ្នាដើម្បីធ្វើបាបខ្ញុំមិនតែប៉ុណ្ណោះគេគម្រាមសុំលុយជាថ្នូរនិងការបញ្ជូនសំណុំរឿងទៅតុលាកា។
ហើយមានមន្រ្តីនគរបាលចរាចរណ៍ខ្លះទៀតនិយាយបំភិតបំភៃថាភស្តុតាងវាអាស្រ័យលើនគរបាលចរាចរណ៍មូលដ្ឋានទេផ្តល់ឲ្យតុលាការយ៉ាងមេចគឺអញ្ចឹង តុលាការជឿរសមត្ថកិច្ចជាង។ ករណីនេះមានតែតុលាការទេដែលអាចសើុបអង្កេតរកយុត្តិធម៌ជូនជនរងគ្រោះបាន ៕
...
ដោយ៖ ឡូ សំអាត