តុលាការឃុំខ្លួនអន្តិតក្រោយពីឆ្លើយសារភាពរំលោភប្អូនថ្លៃបានសម្រេច ៥ដងខណៈប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តុលាការសម្រេចឃុំខ្លួនអន្ដិតរំលោភប្អូនថ្លៃបានសម្រេចជាបណ្ដោះអាសន្ន រង់ចាំការបើកស៊ើបអង្កេតជាបន្ត ហើយកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ក្រោយពីអន្តិតកំហួចរូបនេះបានឆ្លើយសារភាពថា បានរំលោភប្អូនថ្លៃសម្រេចរហូតដល់ ៥ដង ផ្សេងៗគ្នា ប៉ុន្ដែប្អូនថ្លៃរងគ្រោះបានប្រាប់សមត្ថកិច្ចថា បានតែ១ដងប៉ុណ្ណោះ ។

IMG_0097

គួររំលឹកថា កម្លាំងអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលក្រុង ព្រមទាំង ប៉ុស្តិ៍រដ្ឋបាល​រលាប ធ្វើការឃាត់ខ្លួនបុរសសង្ស័យរំលោភប្អូនថ្លៃបានសម្រេចកាលពីព្រឹកព្រលឹម ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់អន្ដិតកំហួច ស្ថិតក្ទុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។

សមត្ថកិច្ចចុះអនុវត្តប្រាប់ថាបុរសសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហម យាន អាយុ ៣៦ឆ្នាំមុខរបរបើកបររថយន្ត ហើយមានប្រពន្ធនិងកូនប្រុសស្រីតូចៗ ព្រមទំាងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែផងនោះ ។

ប្រភពពីកម្លាំងខាងលើបន្តថា ការឃាត់បុរសរូបនេះក្រោយពីទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ឹម សុភា ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលត្រូវជាឪពុកក្មេកជនសង្ស័យ។ នៅក្នុងពាក្យបណ្ដឹងបុរសជាឪក្មេកបានរៀបរាប់ថាកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែមករាកន្លងទៅថ្មីៗនេះ កូនប្រសារ (ហម យាន) ថ្លើមពាសមេឃរូបនេះបានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ ឈ.ស.ព អាយុ ១៧ឆ្នំា រស់នៅក្នុងបន្ទុកគ្រួសារ និងត្រូវជាប្អូនថ្លៃអាកំហូចរូបនេះ ខណៈប្អូនមកលេងផ្ទះ។ ហើយការបែកការដោយសារអាកំហូចរូបនេះ វាចេះតែលួងលោមប្អូនថ្លៃរងគ្រោះ ពីស្រុកវាលវែងមកលេងផ្ទះវានៅពោធិ៍សាត់ ធ្វើឱ្យគាត់ចាប់អារម្មណ៍ ក៏ជជីកសួរកូនស្រីក៏បែកធ្លាយសាច់រឿងតែម្តង ។

ប្រភពបន្តទៀតថា ករណីខាងលើនេះជនសង្ស័យបានឆ្លើយសាភាពចំពោះសមត្ថកិច្ចថា រូបគេរំលោភរហូតដល់ទៅ ៥ដងឯណោះ ដោយបែបត្រូវរូវគ្នា លើកទី១មិនចាំថ្ងៃក្នុងខែ១០ បាន១ដងនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង នៅក្នុងខែ១០ ខែ១១ និងខែ១២ បាន៣ដងទៀតនៅឃុំបឹងខ្នារ ស្រុកបាកាន លុះដល់ខែ០១បាន ១ដងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ប៉ុន្តែទោះបីបងថ្លៃកំហូចរូបនេះបានឆ្លើយសារភាពសាហាយស្មន់ជាមួយប្អូនថ្លៃក្បត់ប្រពន្ធ ខណៈមានផ្ទៃពោះជិតគ្រប់ខែរហូតដល់បានសម្រេចជាបន្តបន្ទាប់ ៥ដងក្ដី ប៉ុន្ដែប្អូនថ្លៃបានសារភាពថា បានតែ ១ដងប៉ុណ្ណោះ គឺចុងក្រោយនេះឯង ។

ប្រភពបន្តទៀតថា ករណីនេះសមត្ថកិច្ចក្រុងពោធិ៍សាត់ កំពុងបំពេញសំណុំបែបបទបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print