Breaking News ៖ គីម ជុងអ៊ុន កំពុងតែសម្រាកលម្ហែកាយ នៅ Wonsan

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ ពិតជាប្រទេសអាថ៍កំបាំងបំផុត នៅលើកពិភពលោកមែន គីម ជុងអ៊ុនធ្វើអ្វីគ្មានអ្នកណាដឹងឡើយ។នៅពេលនេះផ្កាយរណប សម្រាប់តាមដានសកម្មភាពរបស់កូរ៉េខាងជើង នៃអាមរិក បានមើលឃើញរថភ្លើង ពាស់ដែក សម្រាប់ដឹកតែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចតនៅស្ថានីយ៍ Wonsan ដែលជាតំបន់សម្រាប់លម្ហែកាយ។ រថភ្លើងចតនៅទីតាំងខាងលើ តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមេសា ហើយស្ថានីយ៍រថភ្លើងនោះសម្រាប់តែគ្រួសារគីម ជុងអ៊ុនតែប៉ុណ្ណោះ។
សារព័ត៌មាន The Guardian បានដកស្រង់ប្រភពព័ត៌មានពី 38 north មានឯកទេសតាមដានសកម្មភាពនៅកូរ៉េខាងជើងរបស់អាមេរិក បានផ្សាយថា រថភ្លើងខាងលើជារបស់ គីម ជុងអ៊ុន ប៉ុន្តែ សារព័ត៌មានរ៉យទ័រ បានផ្សយាថា មិនដឹងថារថភ្លើងនេះបានដឹក គីម ជុងអ៊ុន ទៅសម្រាកលម្ហែកាយ នៅទីក្រុង Wonsan ដែរឬទេ។
សារព័ត៌មាន 38 North បានផ្សាយថា ៖ «បើទោះបីឃើញរថភ្លើងនៅទីនេះ តែយើងមិនដឹងថាមាន មេដឹកនាំគីម ជុងអ៊ុននៅទីនោះដែរឬទេ ហើយក៏មិនដឹងពីសុខភាពរបស់លោក ជួបបញ្ហាដែរឬទេ»។
អ្វីគ្រប់យ៉ាង ពាក់ព័ន្ធនិងកូរ៉េខាងជើង លុះត្រាណាតែ សារព័ត៌មានកូរ៉េខាងជើង បានផ្សព្វផ្សាយ ទើបដឹង ។ ចំណែកនៅពេលនេះអ្វីៗដែលបានផ្សព្វផ្សាយពាក់ព័ន្ធកូរ៉េខាងជើងគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print