ទូរស័ព្ទIPhone6s និងIPhone 6s Plus​ប្រមាណ​៥០០​គ្រឿង​ ត្រូវ​បាន​គយ​រឹបអូស​នៅ​ខេត្ដ​សៀ​បរាប

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ ទូរស័ព្ទ​ដៃ​ទំនើបៗ​រួម​មាន​I​Phone 6s​ និង​ I​Phone​ 6s​ Plus ​ត្រូវ​បាន​សមត្ថកិច្ច​គយ​នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​នៅ​ខេត្ដសៀមរាប​ធ្វើការ​រឹបអូស​ ខណៈ​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​សឹ​ង្ហ​បុរី​ និង​ហុងកុង​ ដោយ​ខុសច្បាប់​។​

WEBPAGE_20160114_180530-1

​ប្រតិបត្ដិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ខេត្ដសៀមរាប​ ។​

​លោក​គង់​ផល្លា​គុណ​ មន្ដ្រី​គយ​នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ​ចំនួន​៤៩៧​គ្រឿង​ត្រូវ​បាន​នាំ​ចូល​ដោយ​ឈ្មួញ​ឈ្មោះ​ភិន​ រស្មី​ ចំនួន​៧​វ៉ា​លី​ និង​ឈ្មោះ​ង៉ូ​យ​ ធៀង​ហុង​ចំនួន​៤​វ៉ា​លី​ ដែល​សរុប​ចំនួន​ជិត​៥០០​គ្រឿង​។​

​តាម​ប្រភព​មន្ត្រី​ដដែល​បាន​បន្ត​ថា​ ការ​រឹបអូស​យក​ទូរស័ព្ទ​ដៃ​ទាំងនេះ​ ស្រប​ពេល​ដែល​ឈ្មួញ​ទាំង​ពី​នាក់​លួច​នាំ​ចូល​ពី​ប្រទេស​ហុងកុង​ និង​សិង្ហ​បុរី​ ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ សៀមរាប​ ដោយ​មិន​បាន​រាយការណ៍​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​ ដែល​ប្រចាំការ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ ខេត្តសៀមរាប​នោះ​ឡើយ​ ។​

​ទូរស័ព្ទ​ទាំង​៤៩៧​គ្រឿង​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ​ព្រ​លាន​យន្តហោះ​ ខេត្ត​ ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​ ដោយ​មាន​បិទ​ត្រា​គយ​និង​មាន​ស្នាម​មេដៃ​របស់​ម្ចាស់​ទំនិញ​ទាំង​២​នាក់​យ៉ាង​ ត្រឹមត្រូវ​ផង​ដែរ​ ៕​

WEBPAGE_20160114_180450

WEBPAGE_20160114_180530-3-1

12510127_949700261751701_233650932_o

12546246_949700301751697_2041980414_o

12544150_949700275085033_1279732447_o

12545819_949700325085028_1651789079_o

12544223_949700331751694_39073412_o

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print