កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់៥នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យបានចំនួន០៥នាក់ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក វរៈសេនីយ៍ទោ ជឹម ឫទ្ធី  មេបញ្ជាការកងរាជអាវុធខណ្ឌពោធិ៍សែនជ័យបានចុះប្រតិបត្តិការបង្ក្រាប ។

image1 (3)

ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នៅចំណុចបន្ទប់ជួលក្រោយផ្សារQMI ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាមុខសញ្ញចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំង០៥នាក់ដែលឃាត់ខ្លួនបាន មានទី១ឈ្មោះឯម វណ្ណា ភេទប្រុស អាយុ35ឆ្នាំមុខរបរកម្មកររោងចក្រQMIស្នាក់នៅកន្លែងកើតហេតុ ទី២ឈ្មោះជ្រុញ ភស្រ្ត័ ភេទប្រុស អាយុ26ឆ្នាំមុខរបរកម្មកររោងចក្រQMI ស្នាក់នៅកន្លែងកើតហេតុ ទី៣ឈ្មោះឯម វីរះ ភេទប្រុស អាយុ18ឆ្នាំមុខរបរកម្មកររោងចក្រQMIស្នាក់នៅកន្លែងកើតហេតុ ទី៤ឈ្មោះពូ ប៉ូច ភេទប្រុស អាយុ25ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុ និងទី៥ឈ្មោះរឹម បូរឹន ភេទប្រុស អាយុ26ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា បន្ទាប់ពីបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០៥នាក់ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន ដកហូតបានសម្ភារៈមួយចំនួនរួមមាន៖ ទូរសព្ទ័03គ្រឿង(ទូរស័ព្ឌចុចពិល2គ្រឿងស៊ាំសុង1 គ្រឿង), ម្សៅក្រាមសរថ្លាចំនួន16កញ្ចប់(តូច15កញ្ចប់ ធំ01កញ្ចប់), ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ប្រាក់12000រៀល(មួយមុឺនពីរពាន់រៀល) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ខាងលើរួមជាមួយវត្ថុតាងត្រូវបាននាំខ្លួនទៅធ្វើការសាកសួរនៅការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

image3 (2)

image2 (3)

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print