តួកគីរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៣៥៧ករណីបន្ថែមទៀត ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

ចែករំលែក៖

តួកគី៖ បើទោះបីជាប្រទេសតួកគីមានអត្រាស្លាប់នៅមានកម្រិតទាបក៏ពិតមែន ប៉ុន្តែករណីឆ្លងជំងឺ COVID-19 បាន កើនឡើងយ៉ាងគំហុក ដោយក្នុងរយះពេលមួយថ្ងៃប៉ុណ្ណោះរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៣៥៧ករណីបន្ថែមទៀត ធ្វើឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ១១០,១៣០ករណី គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

លោក ហ្វារ៉េតទីន កូកា (Fahrettin Koca) រដ្ឋមន្ត្រីសុខាភិបាលតួកគី បាននិយាយ ពេញមួយថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ (ម៉ោងក្នុងតំបន់)ថា ចំនួនអ្នកស្លាប់ក៏បានហក់ឡើងដល់ ២,៨០៥នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មីៗ ៩៩នាក់ទៀតត្រូវបានរាយការណ៍ ។ តួកគីបានធ្វើតេស្ដរក COVID-19 លើមនុស្ស ៣០,១៧៧នាក់ក្នុងរយៈពេលមួយថ្ងៃ នាំឱ្យចំនួនអ្នកត្រូវបានធ្វើតេស្ដកើនដល់ ៨៨៩,៧៤២នាក់ ។ ប៉ុន្តែអត្រាស្លាប់វិញនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេស ដែលមានករណីឆ្លងរាប់សែនករណីដូចគ្នានោះ ។ 

បន្ថែមពីលើនេះ អ្នកជំងឺ ២៩,១៤០នាក់បានជាសះស្បើយ ខណៈ ១,៧៧៦នាក់ កំពុងស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់ ហើយក្នុងនោះទៀតមាន ៨៨៣នាក់ត្រូវបំពាក់បំពង់ខ្យល់ ។ តួកគីបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 លើកដំបូងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print