ភ្នំពេញ៖ មួយរយៈនេះសាលាឯកជនមួយចំនួន ហាក់ខ្វះនូវឆន្ទះចូលរួមជាមួយ ក្រសួងសុខាភិបាល ,ក្រសួងអប់រំ យុវជន និងកីឡា ,ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ តាមរយៈជួយកាត់បន្ថយលើការបង់ថ្លៃសិក្សារបស់សិស្ស ក្នុងគ្រាជំងឺកូវីដ កំពុងរាតត្បាត។ ដូច្នេះ មាតាបិតា អ្នកអាណាព្យាបាលសិស្ស បន្តការតវ៉ាតាមសាលាឯកជនជាច្រើន សំណូមពរអោយបញ្ចុះថ្លៃសិក្សា និងខ្លះទៀតកុំអោយតម្លើងថ្លៃការសិក្សា។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សនៅសាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) បានទៅធ្វើការវ៉ាជាទ្រង់ទ្រាយធំនៅមុខសាលាផារ៉ាហ្គន ជិតស្ថានទូតរុស្ស៊ី ដើម្បីទាមទារបញ្ចុះតម្លៃសិក្សា។
ការតវ៉ានេះ គឺមានការលើក ជាបដារនៅពីមុខសាលាអន្តរជាតិផារ៉ាហ្គន មានចំនួនច្រើននាក់។
ការតវ៉ាពីក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សនៅសាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) នេះ គឺទាមទារ សូមកុំអោយដំឡេីងតម្លៃសិក្សា ពោលគឺរក្សាតម្លៃដេីមនៅដដែល។ ប៉ុន្តែការទាមទារការចុះឈ្មោះសិក្សាឆ្នាំ២០២០-២០២១ ដោយរង់ចាំការជូនដំណឹងពីក្រសួងសុខាភិបាល។ ចំណែកខាងក្រសួងអប់រំវិញ ដើម្បីពង្រឹងគុណភាពសិក្សា និងស្នើអោយមានការបញ្ចុះតម្លៃ៣០% រៀនតាមអនឡាញ។
ពាក់ព័ន្ធករណីតវ៉ាពី ក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សនៅសាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) ឃើញថា៖ ខាងសាលាមិនទាន់ផ្តល់ចម្លើយណាមួយ តបតាមការទាមទារនៅឡើយ។
សូមបញ្ជាក់ថា៖ មាតាបិតាសិស្ស រៀននៅសាលាអន្តរជាតិ ផារ៉ាហ្គន (paragon) ស្នើសុំ៤ចំណុច ដើម្បីឲ្យសាលាបន្ធូបន្ថយ។ នេះបើយោង តាមរយ:លិខិតខាងតំណាងមាតាបីតានិងអាណាព្យាបាលសិស្ស បានដាក់ជូនទៅគណ:គ្រប់គ្រងសាលាអន្តរជាតិ paragon នាព្រឹកថ្ងៃចន្ទទី២៧ខែមេសានេះ បានឲ្យដឹងថា ទី១-សំណើរស្នើសុំ មិនឲ្យសាលាតម្លៃថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា២០២០-២០២១, គ្រប់កម្រិត ទី២- សពន្យាពេលចុះឈ្មោះសិស្សចូលរៀន ២០២០-២០២១រហូតដល់មានការប្រកាសពីរាជរដ្ឋភិបាល និងក្រសួងអប់រំយុវជននិងកីឡា, ទី៣- ពង្រឹងប្រព័ន្ធសិក្សាតាម អនឡាញ និង ទី៤-សុំបញ្ចុះថ្លៃសិក្សាតាមអ៊នឡាញចំនួន៣០% ក្នុងវិបត្ដិសកលនៃកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលផងដែរ៕
ដោយ៖ សហការី