មន្រ្តីយោធាកងពលតូចង៧០ ២នាក់ ត្រូវនគរបាលខណ្ឌ៧មករា ចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនបុរស២នាក់ ដែលជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ជាបន្ទាប់បន្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងចំនួន២ករណី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយករណីទី១ នៅចំណុចមុខសណ្ឋាគារ អេន ជេល ផ្លូវលេច២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ៧មក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល ។ និងករណីទី២ នៅចំណុចក្នុងណេត ១៨ ផ្ទះលេខ១៥៤B ផ្លូវលេខ១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែល ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យចំនួន២នាក់នេះ៖ ទី១/ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ យោធា ស្នាក់នៅ ផ្ទះលេខអគារទី៨ ជាន់ទី១បន្ទប់លេខ៥ ផ្លូវ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ករណី (ជួញដូរ)។ និងទី២/ឈ្មោះ ផូ ពន្លឺ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅបន្ទាយកងពលតូចង៧០ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ប្រើប្រាស់)។

ចំណែកវត្ថុតាង និងសម្ភារដកហូត៖ មានម្សៅក្រាម ពណ៌ថ្លា ៣ កញ្ចប់ តូច កង់តួស្រីចំនួន១ ក្រោយពីឃាត់ កម្លាំងផ្នែកជំនាញ បានធ្វើតេស្តឃើញថា មានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print