Rafael Nadal, Andy Murray និង Johanna Konta ចូលរួមប្រកួតកម្មវិធី Virtual Madrid Open

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានអះអាងអំឡុងពេលជជែកតាមកម្មវិធី Instagram ជាមួយកីឡាករ Andy Murray ថា គាត់បានចាប់ផ្តើមរៀបចំខ្លួនរួចជាស្រេចសំរាប់ការប្រកួតកម្មវិធី Madrid Madrid ដែលជិតមកដល់ក្នុងពេលឆាប់ៗ។

Murray និយាយបែបកំប្លែងថា “Feliciano Lopez បានប្រាប់ខ្ញុំថាអ្នកបានហាត់ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃ”។

ស្របពេលដែលកម្មវិធីប្រកួតកីឡាវាយតឺន្នីសត្រូវបានផ្អាកយ៉ាងហោចណាស់ពាក់កណ្តាលខែកក្កដាដោយសារតែជំងឺរាតត្បាតកូវីតឆ្លងរាលដាលយ៉ាងខ្លាំងកីឡាករ Nadal និងកីឡាករ Murray ស្ថិតនៅក្នុងចំណោមកីឡាករ៣២នាក់ក្នុងចំណោមកីឡាករក្នុងការ ដណ្តើមពានរង្វាន់កម្មវិធី ATP និង WTA ឈានមុខគេរបស់ពិភពលោក ។

នៅសប្តាហ៍នេះអ្នកទាំងពីរកំពុងផ្លាស់ប្តូរឧបករណ៍បញ្ជា PlayStation 4 ដើម្បីប្រកួតនៅលើវីដេអូហ្គេមដែលមានឈ្មោះ Tennis World Tour សម្រាប់ពានរង្វាន់ Madrid Open Virtual Pro នៅលើអ៊ីនធើណេត។

ការប្រកួតវាយតឺន្នីសនៅលើអ៊ីនធើណេតកម្មវិធី ATP និង WTA មានបុរស១៦នាក់នារី១៦ នាក់ការប្រកួតជើងឯករងចំនួន២ លើកដែលកីឡាករទាំងអស់ត្រូវលេងជាតំណាងឌីជីថលនៃពហុកីឡដ្ឋាន Manolo Santana នៅរដ្ឋធានីប្រទេសអេស្ប៉ាញ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print