ភ្នំពេញ ៖ ជនជាប់ចោទពីររូប ទី១-ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងទី២-ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ជាប់ចោទពីបទបង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធ គ្មានសិទ្ធិ និងការអនុញ្ញាត ពីអាជ្ញាធរស្រប ច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសមានចែងឲ្យផ្ត ន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្ម ទណ្ឌ។
ក្រោយពីបើកសវនការសួរដេញដោលរយៈពេលពេញមួយព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៉ោក ប៉ន អនុប្រធា នតុលាការយោធា និងជាប្រធានអង្គសវនការ សម្រេចប្រកាស សាលក្រមកាត់ទោសអតីតយោធា២ នាក់ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ ស្ពឺ និងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជ អាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។
ក្រុមប្រឹក្សាជំនុំជម្រះតុលាការយោធា បើកសវនការជំនុំ ជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ០០៨ ចុះថ្ងៃទី ២៥ ខែឧសភាឆ្នាំ២០១៦មានជនជាប់ចោទ២រូបខាងលេីនេះ ។
គួររំលឹកថាៈមានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវអតីតយោធាពីរនាក់នេះ បោកប្រាស់ថាបញ្ចូលក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់៕សុខដុម