អាមេរិក៖ «យ៉ាងហោច ១-២ឆ្នាំ ទៀត ទើបអ្វីៗ អាច ត្រឡប់ ទៅ ដូច ពី មុនវិញ ក្រោយ វិបត្តិ ជំងឺ ឆ្លង COVID-19» ។ នេះបើតាមការលើកឡើងពី កំពូលមហាសេដ្ឋី អាមេរិក Bill Gates
នៃសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft និងជាកំពូលមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក គឺលោក Bill Gates ទើបតែបាននិយាយថា ទាល់តែយ៉ាងហោច១-២ឆ្នាំ។
ទៀត ចាប់ពីពេលឥឡូវទៅ ទើបជីវិតរស់នៅរបស់ពួកយើងអាចវិលត្រឡប់ទៅដូចដើម កាលពីមិនទាន់ផ្ទុះវិបត្តិជំងឺឆ្លងជាលក្ខណៈសកល COVID-19 វិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅ ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
លោក Gates បានលើកឡើងដូច្នេះថា «ទោះបីជាការរាតត្បាត នៃជំងឺ COVID-19 អាចត្រូវគ្រប់គ្រងបានទូទាំងពិភពលោកក៏ដោយ ជីវិតរស់នៅរបស់មនុស្សយើងនឹងទាន់អាចត្រឡប់ទៅធម្មតាដូចកាល ពីពេលមុនឡើយ សម្រាប់រយៈពេល១-២ឆ្នាំខាងមុខ»។ លោកថ្លែងបែបនេះនៅ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបារាំង Le Figaro នាពេលថ្មីៗនេះ ។
លោក Bill Gatesបានបញ្ជាក់ថា៖ អ្វីដែលពិភពលោកយើងអាចធ្វើបាន ក្នុងរយៈពេល១-២ឆ្នាំខាងមុខនេះ គឺបង្កើតឲ្យបាននូវប្រព័ន្ធធ្វើតេស្តព្រមទាំង តាមដាន ដែលអាចរកឃើញចំណុចឆ្លងរាលដាលនៃជំងឺបានឆាប់រហ័ស និងជួយមិនឲ្យរីកសាយភាយខ្លាំង។ លោកបន្តថា៖ ទោះបែបនេះក្តី ជីវិតរស់នៅ ទូទៅរបស់យើង នឹងនៅតែបន្តប្រែប្រួលខុសពីពេលមុនខ្លាំងដដែល ដោយសារការភ័យខ្លាចឆ្លងជំងឺនេះ ដរាបណាយើងមិនទាន់វិធីសាស្រ្ត ដែលប្រកបដោយប្រសិទ្ធភាពខ្លាំងបំផុត ឬក៏វ៉ាក់សាំងការពារ។
សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft និងជាកំពូលមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក គឺលោក Gates បានចំណាយថវិកាជាច្រើន ដើម្បីឲ្យពិភពលោកមាន វ៉ាក់សាំង COVID-19 បានឆាប់រហ័ស ព្រោះវាជាអ្វីពិភពលោកបច្ចុប្បន្នត្រូវការជាទីបំផុត។
ដោយឡែកអាមេរិក និងសម្ព័ន្ធមិត្ត បានឡើងគម្រោងប្តឹងទារសំណងពីចិន ចំពោះការរាលដាលជំងឺកូវីដ-១៩ ខណៈចិនចាត់ទុកការចោទប្រកាន់ពីអាមេរិក គ្មានភ័ស្តុតាងនោះឡើយ៕
ដោយ៖ សិលា