ប្រទេសរុស្សុី ៖ ក្នុងស្ថានភាពទប់ស្កាត់ ការរីករាលដាល នៃជំងឺកូរ៉ូណាកូវីដ១៩ ដែលនឹងបន្តកើតជាថ្មី ប្រទេសរុស្ស៊ី នឹងពង្រីកគោលការណ៍ណែនាំការដាក់ខ្លួនអោយនៅដាច់ឡែក ដោយខ្លួនឯងរហូតដល់ថ្ងៃទី ១១ ខែឧសភា។ នេះបើយោងតាមប្រភពពី CNN បានផ្សាយនៅថ្ងៃទី២៨ មេសា ដោយបញ្ជាក់ថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា ប្រទេសរុស្ស៊ីនឹង ប្រឈមមុខជាមួយដំណាក់កាលថ្មីដ៏អាក្រក់មួយ អំពីការរាតត្បាតវីរុសកូរ៉ូណា ។ លោក Putin បានបន្តថា ការកើនឡើងករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ គឺមានស្ថេរភាព ប៉ុន្តែនេះមិនធ្វើអោយយើងស្ងប់ចិត្តនោះទេ ព្រោះស្ថានភាពនៅតែធ្ងន់ធ្ងរ។ យើងកំពុងតែប្រឈមនឹងដំណាក់កាលថ្មី នៃការរីករាលដាលវីរុសកូរ៉ូណា ហើយការគំរាមកំហែងដ៏គ្រោះថ្នាក់នៃវីរុសនៅតែមានដដែល។ លោក Putin បាននិយាយថា ប្រទេសរុស្ស៊ី នឹងពង្រីកគោលការណ៍ណែនាំការដាក់ខ្លួនអោយនៅដាច់ឡែក ដោយខ្លួនឯងរហូតដល់ថ្ងៃទី ១១ ខែឧសភា៕
ដោយ៖ សិលា