បុណ្យសព​ស្វាមី​ម្ចាស់​បទ​ My​ Heart​ Will​ Go​ On​ ត្រូវ​ប្រារព្ធ​នៅ​វិសាល​វិហារ​ Montreal​ ទី​ដែល​គូ​ស្វាមី​ ភរិយា​ទាំង​២​រៀប​ការ​កាលពី​២១​ឆ្នាំ​មុន​

ចែករំលែក៖

​ពិធី​បុណ្យសព​ស្វាមី​របស់​អ្នកស្រី​ Celine​ Dion​ ម្ចាស់​បទ​ចម្រៀង​ My​ Heart​ Will​ Go​ On​ គឺ​លោក​ Rene​ Anglil​ នោះ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​វិសាល​វិហារ​ Montreal​ ទីកន្លែង​ដែល​គូ​ស្វាមី​ ភរិយា​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​១៩៩៤​ ព្រមទាំង​រៀបចំ​ពិធីបុណ្យ​ស្ថិត​នៅ​ព្រះ​វិហារ​ Notre​ Dame​ Basilica​ ប្រទេស​កា​ណា​ដា​ ផង​ដែរ​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​

5

​កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ លោក​ Rene​ Anglil​ ស្វាមី​របស់​នាង​ Celine​ Dion​ ម្ចាស់​បទ​ចម្រៀង​ My​ Heart​ Will​ Go​ On​ ក្នុង​រឿង​ទី​តា​និ​ច​ដ៏​ល្បីល្បាញ​នោះ​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​ ។​

​លោក​ Rene​ Anglil​ បាន​ទទួលមរណៈភាព​ត្រឹម​រយៈពេល​២​ថ្ងៃ​ ក្រោយ​ខួបកំណើត​ អាយុ​៧៤​ឆ្នាំ​ ។​ លោក​ Rene​ Anglil​ មាន​ជំងឺមហារីក​ជា​យូរ​មក​ហើយ​ ដោយ​ក្រុម​វេជ្ជបណ្ឌិត​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​ ។​

​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ Celine​ បាន​សរសេរ​ថា​៖​ “​នៅ​ក្នុង​ភាព​សោកសៅ​ដ៏​ជ្រាលជ្រៅ​ លោក​ Rene​ Anglil​ បាន​ទទួលមរណៈភាព​ កាលពី​ព្រឹក​មិ​ញ​នេះ​ នៅ​ឯ​បុរី​ក្នុង​ក្រុង​ Las​ Vegas​ បន្ទាប់​ពី​លោក​បាន​តស៊ូ​ពុះពារ​ ជាមួយនឹង​ជំងឺមហារីក​ជា​យូរ​មក​ហើយ​។​ ក្រុម​គ្រួសារ​ទាំងមូល​ នឹង​ កាន់ទុក្ខ​ជា​លក្ខណៈ​ឯកជន​ ដោយ​ព័ត៌មាន​ផ្សេងៗ​ទៀត​ ពួក​យើង​នឹង​ជូនដំណឹង​នៅ​រយៈពេល​ ២-៣​ថ្ងៃក្រោយ​”​។​

​នាង​ Celine​ ធ្លាប់​បាន​និយាយ​ប្រាប់​ ក្មុ​ង​កម្មវិធី​ទូរទស្សន៍​ថា​៖​ “​ស្វាមី​នាង​ខ្ញុំ​គាត់​មិន​អាច​ប្រើ​មាត់​របស់​គាត់​បាន​ទេ​ ដូច្នេះ​ខ្ញុំ​បញ្ចុក​អាហារ​គាត់​តាម​បំពង់​ ចំនួន​៣​ដង​ក្នុង​១​ថ្ងៃ​ ដែល​ខ្ញុំ​ធ្វើ​វា​ច្រើន​ជាង​ បញ្ចុក​កូន​របស់ខ្ញុំ​ទៅ​ទៀត​ និង​ថា​ លោក​ Rene​ Anglil​ ធ្លាប់​បាន​និយាយ​ប្រាប់​ថា​ ចង់​ស្លាប់​នៅ​ក្នុង​រង្វង់​ដៃ​របស់​នាង​ ។​

​លោក​ Rene​ Anglil​ បាន​លាចាក​លោក​ ដោយ​បន្សល់​ទុក​ កូនភ្លោះ​ ឈ្មោះ​ Eddy​ និង​ Nelson​ អាយុ​៥​ឆ្នាំ​ និង​កូនប្រុស​ ឈ្មោះ​ René-Charles​ Jr​ អាយុ​ ១៥​ឆ្នាំ​ ៕

6

4

3

2

1

7

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print