ភ្នំពេញ៖ យុវជន២នាក់ត្រូវក្រុមចោរកាត់សោររបងលួចយកម៉ូតូ២គ្រឿងគេចខ្លួនដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឡើយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ១០៥ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះទី១មានឈ្មោះ ងោ ឡុង ឪ អាយុ២៤ឆ្នា មុខរបរនិស្សិត ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកំណើតភូមិអន្លង់ជ្រៃ ឃុំច្បាអំពៅ ស្រុកបារាយណ៍ ខេត្តកំពង់ចាម និងទី២ឈ្មោះ ឌូ វ៉ាន់ អាយុ២០ឆ្នាំ មុខរបរនិសិ្សតស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើត ភូមិព្រៃភ្ជំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។
តាមសម្តីរបស់ជនរងគ្រោះឈ្មោះ ងោ ឡុងបានអោយដឹងថា ម៉ូតូគាត់ដែលបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1A-6862និង ឈ្មោះ ឌូ វ៉ាន់បានបាត់ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-4170 ។
ម្ចាស់ម៉ូតូទាំង២បានអោយដឹងទៀតថា នៅមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូនៅក្នុងបរិវេនផ្ទះជួលដោយចាក់សោរត្រឹមត្រូវហើយម្ចាស់ផ្ទះជួលបានចាក់សោរទ្វារបន្ទាប់ត្រឹមត្រូវដូចសព្វដង លុះដល់ម៉ោងកើតហេតុម្ចាស់ម៉ូតូភ្ញាក់ឡើងទើបឆោរឡោថាបាត់ម៉ូតូអស់២គ្រឿងតែម្តងនៅពេលនោះទាំងម្ចាស់ផ្ទះជួល និងម្ចាស់ម៉ូតូបាននាំគ្នាមើលតែក្រុមចោរបានបន្សល់ទុកនូវច្រវ៉ាក់ដែលពួកគេតាក់តែប៉ុណ្ណោះ។ លុះព្រឹកឡើងជនរងគ្រោះបានត្រឹមតែនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាតែប៉ុណ្នោះ។
នេះមិនមែនជាលើកទីមួយទេនៅទឹកដីសង្កាត់ទឹកថ្លាដែលតែងតែកើតមានបទល្មើសគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋហើយបទល្មើសច្រើនទៀតដូចជាចោរឆក់ និងប្លន់ក៍កើតមានច្រើនដែរនាពេលកន្លងមក។
ទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកជាសំនួរថា តើភូមិសង្កាត់មានសុវត្ថិភាពទាំ៩ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញនោះនៅឯណា?
ហើយពួកគាត់ក៍បានសំនូមពរដល់ លោក សុខ សុផល មេប៉ុស្តិ៍ទឹកថ្លាជួយយកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសទាំងនេះផង។ ជាពិសេសលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខតែម្តងសូមលោកជួយពិនិត្យមើលកូនចៅក្រោមឱវាទផង ព្រោះបទល្មើសកើតមានច្រើនណាស់គ្រាន់តែមួយយប់ពលរដ្ឋបាត់ម៉ូតូដល់ទៅ២គ្រឿងឯណោះ៕
...
ដោយ៖ តុង សីហា