ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវបាន សមត្ថកិច្ចនគរបាលសង្កាត់ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្ដបន្ទាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះ ។
កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខ ស្ថានីយប្រេងឥន្ធនៈយីហោលឹមឡុង ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៥នាក់រួមមានទី១-ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះ លេខ45E ផ្លូវ៤៣០ ក្រុម២០ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, ទី២ ឈ្មោះ លឹម ច័ន្ធវុត្ថា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨EP12 ផ្លូវ លេខ២៣០ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី៣-ឈ្មោះ លី ថុនា ភេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៦ ផ្លូវតាម៉ាត ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី៤-ឈ្មោះ ចេង វិសាល ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់ផ្ទះលេខ ៤៨E ផ្លូវលេខ១០៥ ក្រុម៩ ភូមិ-សង្កាត់ បឹងត្របែក ខណ្ឌចំការមន និងទី៥-ឈ្មោះ ឈុំទិត្យ ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៥៧ តាមបណ្ដោយ ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ។ ចំណែកជនរង គ្រោះជាម្ចាស់ម៉ូតូឈ្មោះ រឿង ប៊ូនី ភេទ ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ លំ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពដដែលបន្ដឱ្យដឹងថា មុនពេល កើតហេតុខណៈដែលជនរងគ្រោះនឹងមិត្ដភក្ដិម្នាក់ទៀតបានជិះម៉ូតូម៉ាកស៊ុយ ហ្ស៊ុយគីនិច ពណ៌ក្រហមលាយខ្មៅ ស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខ1CB-2813 ចេញពីរាំក្នុងក្លិបមួយកន្លែងស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ។ លុះពេលជិះដល់ ចំណុចកើតហេតុក៏ស្រាប់តែមានជ័យ ជនសង្ស័យមានគ្នី៧ទៅ៨នាក់បានជិះ ម៉ូតូ៣គ្រឿងដោយក្នុងដៃមានកាន់ដាវ ផងនោះបានមកកាប់ជនរងគ្រោះបណ្ដាលឱ្យរងរបួសហើយក៏ប្លន់យកម៉ូតូរបស់ជនរងគ្រោះទៅបាត់។ ក្រោយមកជនរង គ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលទំនប់ទឹក ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍នគរបាលទំនប់ទឹកក៏បានចាត់កម្លាំងចេញ ប្រតិបត្ដិការតាមចាប់ជនរងគ្រោះបាន៥នាក់ជាបន្ដបន្ទាប់និងដកហូតបានម៉ូតូ២គ្រឿងដែលក្រុមជនសង្ស័យបានជិះធ្វើសកម្មភាព ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ តុលាការដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស រស្មី