ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង គង់ សុកញ្ញា ហៅអែនជី បានពរពោះកូនដំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមីហើយក្រោយរៀបមង្គលការបាន២ឆ្នាំ។ តារារូបនេះថ្លែងថាពិតជារំភើបនឹងអារម្មណ៍មិនធ្លាប់ជួបមួយនេះ។
អែន ជី បានបញ្ចប់ការងារជាតារាច្រៀងក្រោយពីរឿមង្គលការជាមួយលោកគង់ សុខអេង កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ ។ នាងបានប្រឡូកក្នុងអាជីពជាអ្នកជំនួញលើអាហាដ្ឋាន យ៉ាងជោគជ័យ។ នាងទទួលបានការថ្នាក់ថ្នមពីស្វាមីខ្លាំង ពិសេសក្រោយពេលនាងមានកូនលើកដំបូង។ ទោះជួបអាការៈចាញ់កូនលើកដំបូងដែលពេលខ្លះពិបាកទ្រាំមែន ប៉ុន្តែ
អែនជី ហាក់សប្បាយចិត្តខ្លាំង។ នាងថាពេលខ្លះរកកលចង់ក្អួតចង្អោរ រហូតស្ទើរតែទ្រាំមិនបានទេ ខណៈដែលពេលនេះនាងមានផ្ទៃពោះ៣ខែហើយ ប៉ុន្តែមិនទាន់ដឹងថា ជាកូនស្រី ។ នាងថាពេលនេះចាប់ផ្តើមយល់ពីអាការៈនៃការចាញ់កូន និងទឹកចិត្តស្រលាញ់កូនក្នុងនាមជាម្តាយ បើទោះបីជាមពេលខ្លះអាការៈចាញ់ស្ទើតែធ្វើឲ្យនាងទ្រាំមិនបាន និងមិនអាចធ្វើការងារបានក៏ដោយ។ អ្វីដែលនាងរំពឹងគឺកូនរបស់នាងមានសុខភាពល្អ។
គួរបញ្ជាក់ដែរថាក្រោយរៀបការមានស្វាមី ជីវភាពវិញកាន់តែធូរធារហូតនាងមានលទ្ធភាពទិញបានផ្ទះវីឡា និងជិះរថយន្តទំនើបៗទៀត ដែលក្រៅពីមានហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន នាងក៏ជាអ្នកលក់តាមអនឡាញដ៏មានប្រជាប្រិយផងដែរ៕
ដោយ វឌ្ឍនា