ក្លិបរបស់លោកDavid Beckham ឈ្មោះ Inter Miami បានចូលរួមប្រជែងការចរចានាំយកកីឡាករ ខ្សែបម្រើArturo Vidalជាមួយក្លិប ផ្សេងទៀតដូចជា NewcastleនិងInter Milan សម្រាប់រដូវក្តៅខាងមុខ។
កីឡាករសញ្ជាតិឈីលីArturo Vidal របស់ Barcelona រូបនេះត្រូវបានគេជឿជាក់ថា បានកំពុងត្រៀមខ្លួនចាកចេញពីទឹកដីអេស្ប៉ាញ ហើយក្រោយពេលមកដល់ នៃកីឡាករចំណូលថ្មី និងវ័យក្មេងជាច្រើនដូចជា Frenkie de Jong, Sergio BusquetនិងIvan Rakitic ជាដើម។
កុងត្រារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះ មានសុពលភាពត្រឹមឆ្នាំ២០២១ប៉ុណ្ណោះ ដែលមានន័យថា Barcelona ចាំបាច់ត្រូវតែសម្រេចចិត្ត លក់កីឡាកររូបនេះ ឲ្យបានមុនកុងត្រាដើម្បីអាចប្រមូលលុយដើម្បីទ្រទ្រង់ក្លិបក្នុងវិបត្តិកូរ៉ូណា និងត្រៀមនាំចូលកីឡាករថ្មីៗដែលមានសក្តានុពលផ្សេងទៀតនៅរដូវកាលក្រោយ ៕
...
ដោយ៖ ភិរក្ស