ប្រទេសវេណេហ្សុយអេឡា៖ អ្នកទោសនៅក្នុងមន្ទីរឃុំឃាំង Los Llanos បានព្យាយាមរត់ចេញពីគុកតាមទ្វារធំ បង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយឆ្មាំគុក បណ្តលឲ្យមានអ្នកស្លាប់ ៤៦នាក់និងរបួសជាង៥០ ។ ក្នុងចំណោមអ្នកស្លាប់មានទាំងមន្ត្រីប្រចាំការនៅទីនោះផងដែរ។
សារព័ត៌មាន The guardian នៅថ្ងៃទី២ខែមេសាបានផ្សាយថា៖ អំពើហិង្សាផ្ទុះឡើងនៅថ្ងៃទី១ខែឧសភា ស្ថិតនៅមន្ទីរឃុំឃាំង Los Llanos រដ្ឋ Portuguesa ប្រទេសវេណេហ្ស៊ុយអេឡា ។ មន្ត្រីទទួលបន្ទុកគ្រប់គ្រងមន្ទីរឃុំឃាំងបានឲ្យដឹងថា៖ អំពើហិង្សាកើតឡើងដោយសារតែ ក្រុមអ្នកទោសប៉ុនប៉ងហែកគុកចេញដ៏ច្រើននាក់។
ក្រោយទទួលបានព័ត៌មាន កម្លាំងសន្តិសុខជាតិវេណេហ្ស៊ុយអេឡា ក៏បានទៅកាន់ទីនោះជាបន្ទាន់ដើម្បីជួយអន្តរគមន៍ និងស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានហេតុការអាក្រក់បែបនេះកើតឡើង។មន្ត្រីមន្ទីរឃុំឃាំង បានឲ្យដឹងថា៖ អំពើហិង្សាកើតឡើងនៅវេលាម៉ោង១១ និង៥០ នាទីថ្ងៃទី ១ខែឧសភា(ពេលវេលាក្នុងតំបន់) ពេលនោះក្រុមអ្នកទោសបានចេញមកដល់ទ្វារធំនៃមន្ទីរឃុំឃាំង៕
ដោយ៖ ធី រីណា