ពលរដ្នរិះគន់លោកមេឃុំពង្រលើ និងអនុប្រធានភូមិស្វាយចេក លក់អាចម៍ដីឲ្យម្ចាស់ឡឥដ្ឋយកលុយចែកគ្នាចាយ

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកមេឃុំពង្រលើ និងអនុប្រធានភូមិ ស្វាយចេក ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្នក្នុងភូមិស្វាយចេក រិះគន់ថា កំពុងតែបោកប្រាស់ពួកគាត់ឲ្យគាំទ្រ ការសុំច្បាប់ស្ដារបាតបឹងស្វាយចេក ដើម្បីរក្សាទឹកទុកនៅរដូវប្រាំងសម្រាប់ប្រើប្រាស់រួមគ្នាឲ្យបានដល់ប្រជាពលរដ្នអាស្រ័យផលដំណាំផ្សេងៗ តែរហូតមកដល់ពេលនេះជិត៣ឆ្នាំហើយ មិនឃើញមានស្ដារបឹងបានលទ្ធផលជាដុំកំភួននោះឡើយ ឃើញតែរណ្ដៅចោះៗ ជាច្រើនកន្លែងជីកយកអាចម៍ដីលក់ឲ្យលោក ឡេង ថៅកែឡធ្វើឥដ្នតែប៉ុណ្ណោះ។ លុះមកដល់ពេលនេះទាំងមេភូមិ ទាំងប្រជាពលរដ្ន និងអាជ្ញាធរស្រុកជីក្រែង ស្រងាកចិត្ត ដោយលិចឮដំណឹងថា ការសុំច្បាប់ស្ដារបឹងខាងលើនេះគឺគ្រាន់តែជាការជីកយកអាចម៍ដីលក់យកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ មិនមានឆន្ទះស្ដារបឹងពិតប្រាកដនោះទេ ។

ទាក់ទិនរឿងនេះលោក សេង តាន់ មេភូមិស្វាយចេក ប្រាប់តាមទូស័ព្ទនៅថ្ងៃទី២ ខែឧសភា ឆ្នាំ2020នេះថា បឹងស្វាយចេកជាបឹងបុរាណ ដែលមន្រ្ដីបរិស្ថានតែងតែហាមឃាត់ពលរដ្ឋមិនឲ្យយកគ្រឿងចក្រចូលភ្ជួររាស់នោះទេ ។មុនឆ្នាំ2018 មន្រ្ដីបរិស្ថានឃាត់គ្រឿងចក្រមិនឲ្យកាយដីបឹងទេ ក្រោយមកត្រូវបានគេសុំច្បាប់ទៅអភិបាលស្រុកជីក្រែង ដោយក្នុងគម្រោងស្ដារបឹងមានប្រវែងទទឹងទំហំ50ម៉ែត្រ និងបណ្ដោយ100ម៉ែត្រតែប៉ុណ្ណោះ !តែមកដល់ពីថ្ងៃទី១ខែឧសភាឆ្នាំ2020នេះ លោកអភិបាលស្រុកជីក្រែងបានហៅទៅប្រជុំ ទើបដឹង និងឃើញឯកសារស្ដារគេដាក់ទទឹង50ម៉ែត្រនិងបណ្ដោយ800ម៉ែត្រទៅវិញ ចំណែករឿងផ្សេងទៀតលោកមិនសូវដឹងរឿងនោះទេ ។

លោក វែងហូ មន្រ្ដីបរិស្ថានគ្រប់គ្រោងតំបន់បឹងពែរខាងលើ មិនអាចសុំការទំនាក់ទំនងតាម ទូរស័ព្ទបានទេ ជួយបំភ្លឺករណីនេះបានទេដោយសារស្ថិតក្រៅតំបន់សេវា។
ចំណែកលោក សាន សារុន អនុប្រធានភូមិស្វាយចេក បានឲ្យដឹងតាមទូស័ព្ទនៅថ្ងៃទី២ ខែឧសភាឆ្មាំ2020 ដោយបានឆ្លើយបដិសេដថា គ្មានការលក់អាចម៍ដីឲ្យឡឥដ្ឋដូចការរិះគន់នោះទេ ។ការធ្វើនេះគ្មានការជួយពីភាគីណានោះដែរ ដូច្នេះយើងធ្វើទៅតាមលទ្ធភាព ដោយលោក ឡេងម្ចាស់ ឡឥដ្ឋ ជួយជីកយកអាចម៍ដី ហើយយើងបានជាបឹងទៅតាមសំណូមពរពលរដ្ឋ។ រហូតមកដល់ពេលនេះគឺយើងចប់គម្រោង50ម៉ែត្រគុណ និង 100ម៉ែត្រហើយ ចំណែកគម្រោងថ្មីគឺ ទទឹង 50ម៉ែត្រ បណ្ដោយ 800ម៉ែត្រ តែមិនទាន់បានធ្វើនោះទេ។

ចំណែកលោក មិន ជួប មេឃុំពង្រលើ បានឲ្យដឹងតាមទូស័ព្ទនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្មាំ2020នេះថា ចំពោះការស្នើសុំច្បាប់ស្ដារបឹងរបស់ភូមិ ឃុំខាងលើនេះទៅតាមសំណូមពរប្រជាពលរដ្នក្នុងភូមិ តែឃុំមិនមានលទ្ធភាពជួលគ្រឿងចក្រមកកាយជីកស្ដារនោះទេ ទើបលោក ឡេងម្ចាស់ឡឥដ្ឋសុំកាយយកអាចម៍ដី ហើយខាងឃុំអនុញ្ញាតដើម្បី បានជាបឹង។ ឯខាងមន្រ្ដីជលផលថាគេនិឹងដាក់អភិវឌ្ឍន៍ពូជត្រីនៅទីនោះដែរ និងម្ខាងសំរាប់ពលរដ្នប្រើប្រាស់អាស្រ័យផលផ្សេងៗផងដែរ។ តែចំពោះការរិះគន់ពីភាពអសកម្ម និងយកអាចម៍ដីលក់ឲ្យម្ចាស់ឡឥដ្ឋ យកលុយដាក់ហោប៉ៅស្ថិតនៅជាអាថ៍កំបាំងនៅឡើយ ។

លោក(ហ៊ា ឡេង) ម្ចាស់ឡឥដ្ឋ រស់នៅភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បានមកធ្វើឡឥដ្ឋនៅភូមិ ស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ភ្នាក់ងារយើងពុំមានលេខទូស័ព្ទដើម្បីសុំការបកស្រាយជុំវិញការទិញអាចម៍ដីធ្វើឥដ្ឋនៅឡើយ។
ដោយឡែកលោក ពៅ ប៊ុនធឿន អភិបាល ស្រុកជីក្រែង មិនបានអត្ថាធិប្បាយទេដោយលោកប្រាប់ឲ្យដឹងតាមទូស័ព្ទនៅថ្ងៃទី២ ខែឧសភា ឆ្មាំ2020នេះថា លោកជាប់រវល់ប្រជុំជាមួយថ្នាក់លើ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print