រថយន្តកាមរីនិងកាមរីបុករុញច្រានគ្នាផ្ទប់រថយន្តកុងតឺន័រខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយលែនឌ័រមួយគ្រឿងបានបុករថយន្តហាយប្រីដមួយគ្រឿងទៀតចំពីក្រោយពេញទំហឹង រួចរុញទៅបុកផ្ទប់និងរថយន្តកុងតែន័រ បណ្ដាលឲ្យរថយន្តហាយប្រីដ រងការខូចខាតយ៉ាងដំណំ ។
​ ហេតុការណ៍កេីតឡេីងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតគេបានឃេីញរថយន្តហាយលែនឌ័រមួយគ្រឿង ពណ៍ស មិនចាំស្លាកលេខ បេីកបរក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកនិងរថយន្តមួយគ្រឿង ម៉ាក កាមរី ហាយប្រីដ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2W-0159 ពីក្រោយពេញទំហឹង រុញផ្ទប់ទៅបុកជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៍បៃតង់ ពាក់ស្លាកលេខ ភ្នំេពញ 3E-4224 ពេញទំហឹងត្រូវចំពាក់កណ្ដាលរថយន្តកុងតឺន័រ បណ្ដាលឲ្យរថយន្ត កាមរីហាយប្រីដ រងការខូខាតយ៉ាងដំណំ។ ភ្លាមៗនោះរថយន្តហាយលែនឌ័រមិនបានឈប់នៅកន្លែងកេីតហេតុ បានបន្ថែមល្បឿនបេីករត់គេចបាត់ស្រមោល។

​ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវ៉ាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print