ភ្នំពេញ៖ មានចម្ងល់ពីមហាជនជាច្រើនទាក់ទិននឹងឯកសារយានយន្តទិញបង់រំលោះតើត្រូវធ្វើដូចម្តេចចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ចៀសផុតពីការផាកពិន័យ?
ក្នុងករណីបែបនេះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះថា ចំពោះយានយន្តទិញបង់រំលោះក្នុង ជំហានដំបូងនេះស្នើអនុញ្ញាតឲ្យប្រើប្រាស់បណ្ណសម្គាល់យានយន្តថត ចម្លងដែលបញ្ជាក់ដោយក្រុមហ៊ុនសិន។
តែនាពេលខាងមុខ នឹងតម្រូវឲ្យប្រើប្រាស់បណ្ណសម្គាល់យានយន្តថតចម្លងដែលមានប្រថាប់ត្រាពីអាជ្ញាធរមូលដ្ឋាន ។ ការអនុវត្តតាមការតម្រូវបែបនេះ នឹងត្រូវរង់ចាំការណែនាំជាថ្មី ៕
ដោយ÷ប្រាថ្នា
...