ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រដល់ការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ .០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រដល់ក្រសួងអប់រំ យុវជននិងកីឡាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថាស្ថានភាពដែលពុំធ្លាប់កើតមាននេះ បានជះឥទ្ធិពលអាក្រក់ជាច្រើនមកលើគ្រួសារ និងសហគមន៍របស់យើង ខណៈជីវភាពរស់នៅរបស់ពួកគេទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដែលអ្នកខ្លះមិនមានលទ្ធភាពដើម្បីទិញសម្ភារការពារផ្ទាល់ខ្លួនឡើយ។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើងអាចឆ្លើយតបទៅកាន់ការអំពាវនាវរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះបាន

លោក Pern ក៏បានបន្ថែមផងដែរថាជាមួយសម្ភារផ្គត់ផ្គង់ទាំងនេះ ក្រសួងនឹងអាចជួយដល់សហគមន៍ជាច្រើនដែលកំពុងត្រូវការវា

លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានទទួលសម្ភារដោយផ្ទាល់ពីលោក Pern Chen នៅឯក្រសួងអប់រំ យុវជននិងកីឡា។

លោកបណ្ឌិតសភាចារ្យ បានឲ្យដឹងថាគំនិតផ្តួចផ្តើមដ៏មានតម្លៃរបស់ណាហ្គាវើលដ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់ក្រសួង និងសាលារៀននៅតាមសហគមន៍ដើម្បីការពារខ្លួនយើងពីមេរោគកូវីដ១៩យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ចំពោះទឹកចិត្តសប្បុរសលើកកម្ពស់ការអនុវត្តសម្រាប់សុខភាពល្អ និងអនាម័យនៅក្នុងពេលមានវិបត្តិសុខភាពសកលលោកនេះ។ យើងខ្ញុំសូមប្រគល់លិខិតថ្លែងអំណរគុណដើម្បីអរគុណដល់អំណោយដ៏ថ្លៃថ្លារបស់ពួកគេ៕ដោយ៖ស តារា

(រូបភាព) រដ្ឋមន្ត្រីក្រសួងអប់រំ កឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន “យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ចំពោះទឹកចិត្តសប្បុរសលើកកម្ពស់ការអនុវត្តសម្រាប់សុខភាពល្អ និងអនាម័យនៅក្នុងពេលមានវិបត្តិសុខភាពសកលលោកនេះ

...

ម៉ាស់មុខ ទឹកអាល់កុលលាងដៃ និងជែលលាងដៃដែលឧបត្ថម្ភដោយណាហ្គាវើលដ៍បេះដូងសប្បុរស នឹងធ្វើឲ្យសហគមន៍របស់យើងមានសុវត្ថិភាពពីមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print