ប្រទេសអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris johnson បានប្រកាសនៅលើបណ្តាញសង្គម នូវរូបភាពកូនប្រុសរបស់លោក និងឈ្មោះកូនប្រុសសំណព្វចិត្ត។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson និងភរិយាមិនទាន់រៀបការរបស់លោក គឺលោកស្រី Carrie Symonds បានសម្រេចដាក់ឈ្មោះកូនប្រុស សំណព្វរបស់ខ្លួនថាWilfred Lawrie Nicholas ដែលជាឈ្មោះគ្រូពេទ្យពីររូប បានព្យាបាលជំងឺកូវីដ១៩ ឲ្យលោក បានជាសះស្បើយមកជួបកូនប្រុស។ ការដាក់ឈ្មោះកូនគឺជាការអរគុណដល់គ្រូពេទ្យទាំងពីររូបផងដែរ។
លោកស្រី Carrie Symonds ដែលជាភិរិយារបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ឈ្មោះកូនប្រុស គឺយកតាមជីតា នាយករដ្ឋមន្ត្រី Boris Johnson គឺលោកWilfred និងជីតាមរបស់លោកស្រី Carrie គឺលោក Lawrie និងឈ្មោះគ្រូពេទ្យពីររូប ដែលមានឈ្មោះnick Price និង Nick Hart ដូច្នេះទើបសម្រេចដាក់ឈ្មោះ Wilfred Lawrie Nicholas។
លោក Boris Johnson បានប្រកាសថា ដោយសារតែការសម្រេចចិត្តរបស់គ្រូពេទ្យ បានល្អទើបជួយការពារអាយុជីវិតបាន ។ គ្រូពេទ្យNick ជាអ្នកសម្រេចចុងក្រោយទើបសង្គ្រោះអាយុជីវិតគាត់បាន ។ លោក Johnson បានបញ្ជាក់ថា«ខ្ញុំអរគុណគ្រូពេទ្យខាងលើមួយជីវិត»៕
ដោយ៖ ធី រីណា