ភ្នំពេញ៖ បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត បេីទោះបីជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់ដូចជាមានភាពធូរស្បេីយខ្លះក៏ដោយ។ ត្រូវចងចាំថា”យេីងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយេីងទេ បេីយេីងធ្វេសប្រហែស” នេះជាការលេីកឡេីងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែរម្លឹកអោយជនរួមជាតិបានដឹងជាប្រចាំ ។
សូមបញ្ជាក់ថា៖ ថ្ងៃនេះក្រសួងសុខាភិបាល បានអោយដឹងថា៖ កម្ពុជាថ្ងៃនេះ គ្មានអ្នកឆ្លងកូវីដ-១៩ គ្មានអ្នកជាសះស្បើយ គឺនៅសល់២នាក់កំពុងព្យាបាលដដែល។ ក្នុងនោះមានទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលបានលម្អិតថា ចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ៤ខែឧសភា ឆ្នាំ២០២០ នេះ។
-សរុបអ្នកជាសះស្បើយមានចំនួន ១២០នាក់ ដដែល
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២នាក់ ដដែល
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕
ដោយ៖ សុខ ខេមរា