ពេលនេះ ជា​ពេលវេលា​ត្រូវ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មិនមែនជា​ពេលដែល​ត្រូវការ​សប្បាយ​នោះទេ​

ចែករំលែក៖

​ភ្នំពេញ​៖ ក្នុងសំណួរជាច្រើនរបស់អ្នកកាសែតកាលពីថ្ងៃទី៤ ខែ ឧសភានេះ ជុំវិញអាចដំណើរការអាជីវកម្មនៅកម្ពុជាឡើងវិញបានទេនោះ មានសំណួរមួយសួរថា ក្នុងកាល:ទេស:នេះ តើក្រសួងសុខាភិបាលអាចអនុញ្ញាតឲ្យបើក KTVឡើងវិញបានទេ?សំណួរនេះត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា ពេលនេះ ជា​ពេលវេលា​ត្រូវ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មិនមែនជា​ពេលដែល​ត្រូវការ​សប្បាយ​នោះទេ​។
លោករដ្ឋមន្រ្តីថ្លែងថា សូមពលរដ្ឋយោគយល់ពីស្ថានការណ៍ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ទាំងអស់គ្នា បើអត់ខារ៉ាអូខេ ក៏អត់ងាប់ដែរ។បើអផ្សុកណាស់រៀបចំ​កម្មវិធី​ច្រៀង​នៅតាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ ប្រសើរ​ជាង​ទៅ​ហាង ខារ៉ាអូខេ ខាងក្រៅដែលងាយជួបហានិភ័យ ពព្រោះកន្លែងទាំងនោះងាយឆ្លងជំងឺកូវីដ-១៩ខ្លាំងណាស់។

ចំណែក លោកស្រី Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​កាលៈទេសៈ​នេះ វា​ជាពេលវេលា​ដ៏​លំបាក សម្រាប់​កម្ពុជាក្នុងការអនុញ្ញាត​បើក​អាជីវកម្ម​វិញ ព្រោះ​មេរោគ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ វា​អាច​ទំ​លើ​វត្ថុ និង​ទីតាំង​ដែល​គ្មាន​ខ្យល់​ចេញចូល ជាពិសេស​កន្លែង​ប្រមូលផ្តុំ ដូចជា​KTV នេះជាដើម​។​ តែលោកស្រីបានសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលចង់ឱ្យអាជីវកម្មមួយចំនួនដំណើរការ​វិញ​នោះ គឺត្រូវធ្វើ​ឡើង​មួយ​ជំហាន​ម្ដងៗ ដោយមាន​ការប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​ខ្ពស់​ ចៀសវាងជំងឺកូវីដ-19 លាប់ឡើងវិញ ៕

...


ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print